ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហេតុការណ៍ផ្ទុះដ៏កក្រើកដូចគ្រាប់បែកនៅលីបង់បានសម្លាប់មនុស្សដល់ជាង ១៣០ នាក់ និងរងរបួស ៥,០០០នាក់ហើយ

    BY autoadmin August 6, 2020
    ហេតុការណ៍ផ្ទុះដ៏កក្រើកដូចគ្រាប់បែកនៅលីបង់បានសម្លាប់មនុស្សដល់ជាង ១៣០ នាក់ និងរងរបួស ៥,០០០នាក់ហើយ

    លីបង់៖ របាយការណ៍ចុងក្រោយមួយដែលគេទទួលបានពីហេតុការណ៍ផ្ទុះដ៏សម្បើមនៅក្រុងបេរូតប្រទេសលីបង់បានបង្ហាញថា គិតមកមកទល់នឹងពេលនេះគេបានរកឃើញមនុស្សស្លាប់ចំនួន ១៣៥​ នាក់ អ្នករងរបួសធ្ងន់និងស្រាលប្រមាណជា ៥ ០០០ នាក់ ខណៈមនុស្សជាង ១០ ផ្សេងទៀតកំពុងបាត់ខ្លួន។ បើតាមសារព័ត៌មាន Sky បានបញ្ជាក់ថា ក្រៅតែមានមនុស្សស្លាប់ រងរបួស និងបាត់ខ្លួន ក៏មានដែរប្រជាពលរដ្ឋលីបង់ប្រមាណជា ៣០០ ០០០ នាក់ត្រូវបាត់បង់ផ្ទះសម្បែងនិងកំពុងប្រមូលផ្ដុំគ្នាយ៉ាងកកកុញ ដោយមិនបានគិតពីការរក្សាគំលាតសង្គមនោះទេ។

    ចំពោះចំណាត់ការរ​បស់រដ្ឋាភិបាលវិញគឺគណៈរដ្ឋមន្ត្រីលីបង់បានសម្រេចដាក់ទីក្រុងបេរូតស្ថិតក្នុងស្ថានភាពអាសន្នចំនួន ២ សបា្ដហ៍ ហើយកំពង់ផែដែលជាកន្លែងហេតុត្រូវបានគេសម្រេចធ្វើការហាមឃាត់និងដាក់ក្រោមការត្រួតពិនិត្យជាពិសេសពីសំណាក់អាជ្ញាធរផងដែរ។បើតាមលោក Michel Aoun ប្រធានាធិបតីនៃប្រទេសលីបង់បានបញ្ជាក់ថា ហេតុកាណ៍ផ្ទុះនោះគឺជាការផ្ទុះសារធាតុគីមីទំងន់ ២ ៧៥០ តោន ដែលត្រូវបានគេយកមករក្សាទុកនៅក្នុងឃ្លាំងក្នុងកំពង់ផែរយៈពេល ៦ ឆ្នាំមកហើយ។

    ហេតុការណ៍ផ្ទុះនេះក៏បានបង្កឲ្យមានការរញ្ជួយដីក្នុងកម្រិត ៣,៥ រិចទ័រនិង​លើផ្ទៃដីប្រមាណជា ២០០ គីឡូម៉ែត្រជុំវិញកន្លែងកើហេតុផងដែរ ទើបធ្វើឲ្យពលរដ្ឋដែលរស់នៅក្បែរតំបន់កើតហេតុមួយចំនួនត្រូវរងរបួសនិងបាត់បង់ផ្ទះសម្បែង។ នៅចំពោះមុខស្ថានភាពនេះលីបង់បានប្រើប្រាស់ថវិកាចំនួន ៥ លានផោន (ជាង ៦,៥ លានដុល្លារអាមេរិក) ដើម្បីជួយជនរងគ្រោះនិងសម្រាប់ធ្វើអន្តរាគមន៍បន្ទាន់ផ្សេងៗមួយចំនួន៕

       

    អត្ថបទ៖ភក្តី

    ប្រភព៖ Sky

    Share This Post: