ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសលីបង់បានដាក់មន្ត្រីជាប់ពាក់ព័ន្ធនឹងកំពង់ផែឱ្យឃុំខ្លួនក្នុងផ្ទះទាំងអស់ រហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់

    BY autoadmin August 6, 2020
    ប្រទេសលីបង់បានដាក់មន្ត្រីជាប់ពាក់ព័ន្ធនឹងកំពង់ផែឱ្យឃុំខ្លួនក្នុងផ្ទះទាំងអស់ រហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់

    បន្ទាប់ពីមានការផ្ទុះដ៏សម្បើមមួយនៅកំពង់ផែក្នុងទីក្រុងបេរូត រដ្ឋាភិបាលប្រទេសលីបង់បានសម្រេចចិត្តឃុំមន្ត្រីទាំងអស់ ដែលមិនយកចិត្តទុកដាក់លើការស្តុកនិងសន្តិសុខនៅទីនោះចាប់តាំងពីឆ្នាំ២០១៤ ឱ្យនៅក្រោមការឃុំខ្លួនក្នុងផ្ទះ រហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់។ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក Manal Abdelsamad បាននិយាយថា យោធានឹងត្រួតពិនិត្យការឃុំឃាំងមន្ត្រីទាំងនោះ រហូតដល់អ្នកទទួលខុសត្រូវក្នុងចំណោមជនសង្ស័យទាំងនោះត្រូវបានរកឃើញ។ យោងតាមលោក Manal Abdelsamad មន្ត្រីកំពង់ផែនឹងត្រូវចាប់ខ្លួន «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ហើយនីតិវិធីទាំងមូលត្រូវបានគេរំពឹងថា នឹងរួចរាល់ក្នុងរយៈពេល ៥ថ្ងៃខាងមុខ។ គេមិនទាន់ច្បាស់ថា តើមានមនុស្សប៉ុន្មាននាក់ដែលនឹងត្រូវចាប់ខ្លួននោះទេ។

    ការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយគណៈកម្មាធិការពិសេសមួយ ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៍ ហើយមានទាំងលោកនាយករដ្ឋមន្រ្តី Hassan Diab និងប្រធានទីភ្នាក់ងារសន្តិសុខសំខាន់ៗផងដែរ។ លោកនាយករដ្ឋមន្ត្រី Hassan Diab បាននិយាយថា ការផ្ទុះនេះទំនងជាកើតឡើងដោយសារតែសារធាតុអាម៉ូញ៉ូមនីត្រាតចំនួន ២,៧៥០ តោន ដែលត្រូវបានរក្សាទុកមិនត្រឹមត្រូវនៅក្នុងឃ្លាំងរបស់កំពង់ផែ។ ក្រុមប្រមូលព័ត៌មានស៊ើបការណ៍បើកចំហ Aurora Intel បានអះអាងថា ពួកគេបានរកឃើញរូបភាពរបស់ឃ្លាំងមុនពេលផ្ទុះ ដោយក្នុងរូបភាពបានបង្ហាញពីគំនរដែលដាក់ស្លាកថា “Nitroprill HD” ។ ព្រឹត្តិប័ត្រព័ត៌មានរបស់កំពង់ផែហាក់បានទទួលស្គាល់ថា កប៉ាល់ដែលមានផ្ទុកសារធាតុអាម៉ូញ៉ូមនីត្រាតចំនួន ២,៧៥០ តោន បានចូលដល់ក្រុងបេរូតនៅឆ្នាំ២០១៣។ សារព័ត៌មានរបស់លីបង់បានរាយការណ៍ថា បរិមាណសារធាតុគីមីផ្ទុះខ្លាំងនេះ ត្រូវបានរក្សាទុកនៅកំពង់ផែបេរូតអស់រយៈពេល ៦ឆ្នាំ ដោយត្រូវបានរឹបអូសពីនាវាដែលត្រូវគេបោះបង់ចោលមួយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ RT

    Share This Post: