PR

ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell ឧបត្ថម្ភទឹកដោះគោ, ទឹកបរិសុទ្ធ និងទឹកលាងដៃទៅកាន់អង្គការសប្បុរសធម៌ Happy Tree

BY
Khmernote Media
August 6, 2020

ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell បានឧបត្ថម្ភទឹកដោះគោ, ទឹកបរិសុទ្ធ និងទឹកលាងដៃស្មើនឹងថវិកាសរុប ២០ ០០០ដុល្លារដល់អង្គការសប្បុរសធម៌ Happy Tree នាថ្ងៃព្រហស្បតិ៍ទី ៦ ខែសីហានេះ។ ដោយមានគោលដៅអាជីវកម្ម ផ្ដោតសំខាន់លើសុវត្ថិភាពនិងទំនួលខុសត្រូវសង្គម ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell បានឧបត្ថម្ភទឹកដោះគោ, ទឹកបរិសុទ្ធ និងទឹកលាងដៃស្មើនឹងថវិកាសរុប ២០ ០០០ដុល្លារដល់អង្គការសប្បុរសធម៌ Happy Tree ដែលតែងតែផ្ដល់នូវសេវាសុខាភិបាល, អប់រំ និងសង្គមដល់ជនងាយរងគ្រោះនៅក្នុងពិភពលោក។

គួរបញ្ជាក់ថា Shell គឺជាក្រុមហ៊ុនថាមពលអន្តរជាតិឯកទេសខាងប្រេងម៉ាស៊ីន, ប្រេងរំអិល និងឧស្ម័នធម្មជាតិ។ មានការិយាល័យកណ្ដាលក្នុងប្រទេសហូឡង់ Shell បានបង្ហាញខ្លួនរួចមកហើយក្នុងប្រទេសកម្ពុជាតាម រយៈក្រុមហ៊ុន Blue Ocean Group ដែលជាក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំនៃប្រេងមាស៊ីនសម្រាប់ឡាន, ម៉ូតូ, ឡានដឹកទំនិញ និងគ្រឿងចក្រធន់ធ្ងន់។

ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell បានបង្កើតឡើងតាំងពីឆ្នាំ ១៩០៧ និងកំពុងមានវត្តមាននៅ ៧០ប្រទេសទូទាំងពិភពលោក ហើយបង្កើនការអភិវឌ្ឍរបស់ខ្លួនក្នុងប្រទេសកម្ពុជាដែលឈានមុនគេផ្នែកឧស្សាហកម្មប្រេង, ឧស្ម័ន និងប្រេងរំអិល។ ជាមួយគ្នាដែរ ក្រុមហ៊ុន Shell និង Blue Ocean Group កំពុងអនុវត្តយ៉ាងជាក់ស្តែងនូវតម្លៃទំនួលខុសត្រូវសង្គម និងផ្ដោតសំខាន់លើពលរដ្ឋសម្រាប់ការត្រឡប់ចូលមកកាន់ទីផ្សារកម្ពុជានាពេលថ្មីៗនេះ៕

Share This Post: