ខ្មែរណូត

ស្វែងរក

  • PR

    ធនាគារ មេយប៊ែង និងក្រុមហ៊ុន ស្មាត អាស្យាតា សហការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបណ្ដាញ 5G នៅកម្ពុជា

    BY Liny01 April 11, 2026
    ធនាគារ មេយប៊ែង និងក្រុមហ៊ុន ស្មាត អាស្យាតា សហការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបណ្ដាញ 5G នៅកម្ពុជា

    ធនាគារ មេយប៊ែង បានផ្តល់នូវហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ៥០ លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន ស្មាត អាស្យាតា (បុត្រសម្ព័ន្ធរបស់ Axiata Group Berhad) ដើម្បីជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និង ពង្រីកវិសាលភាព នៃបណ្តាញ 5G នៅទូទាំងប្រទេសកម្ពុជា។

    កិច្ចសហការនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារ មេយប៊ែង និង ស្មាត អាស្យាតា ក្នុងការពង្រឹងមូលដ្ឋានគ្រឹះឌីជីថល ដែលជាសសរស្តម្ភដ៏សំខាន់ក្នុងការគាំទ្រដល់បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនេះ នឹងជួយជ្រោមជ្រែងដល់វិស័យសំខាន់ៗដូចជា ការអប់រំឌីជីថលដែលផ្តល់លទ្ធភាពសិក្សាពីចម្ងាយកាន់តែទូលំទូលាយសម្រាប់យុវជន និងអ្នកសិក្សានានា សម្រួលដល់ការទូទាត់ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល ព្រមទាំងជួយអាជីវកម្ម និងសហគ្រាសធន់តូច និងមធ្យមឱ្យចាប់យកបច្ចេកវិទ្យា នវានុវត្តន៍ និងដំណោះស្រាយបច្ចេកវិទ្យា ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា (ICT) ដើម្បីលើកកម្ពស់ផលិតភាព និងការពង្រីកទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលំទូលាយ។

    លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា បានលើកឡើងថា៖ «ហិរញ្ញប្បទាននេះជួយសម្រួលដល់ការអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចផ្នែកឌីជីថល ដែលស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជាអាទិភាព នៃសេដ្ឋកិច្ចថ្មី និងគោលបំណងប្រកបដោយចីរភាព ROAR30 របស់ ធនាគារ មេយប៊ែង ផងដែរ។ យើងចាត់ទុកសេដ្ឋកិច្ចថ្មីនេះ គឺជាសសរស្តម្ភស្នូល នៃរបៀបវារៈជាតិរបស់កម្ពុជា ព្រមទាំងជាកម្លាំងចលករដ៏សំខាន់ នៃកំណើនរបស់អាស៊ាន ដើម្បីពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកវិស័យដែលមានឥទ្ធិពល និងតម្លៃខ្ពស់។ កិច្ចសហការជាមួយក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) នេះ តំណាងឲ្យហិរញ្ញប្បទានដំបូងគេបង្អស់ ដែលស្របតាមសេដ្ឋកិច្ចថ្មីក្នុងប្រទេសកម្ពុជា ដែលបញ្ជាក់កាន់តែច្បាស់ពីផែនការយុទ្ធសាស្ត្រ ROAR30 របស់សម្ព័ន្ធធនាគារ មេយប៊ែង ក្នុងការៀបចំថវិកាចំនួន ១០០ ប៊ីលានរីងហ្គីត (២៥ ប៊ីលានដុល្លារអាមេរិក) សម្រាប់គំនិតផ្តួចផ្តើមសេដ្ឋកិច្ចថ្មី និង ៣០០ ប៊ីលានរីងហ្គីត (៧៥ ប៊ីលានដុល្លារអាមេរិក) សម្រាប់ហិរញ្ញប្បទានប្រកបដោយចីរភាពត្រឹមឆ្នាំ ២០៣០។»

    ជាមួយគ្នានេះដែរ ក្រុមហ៊ុន Smart Axiata កំពុងពង្រឹងការអភិវឌ្ឍបណ្តាញរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការតភ្ជាប់បណ្តាញដែលប្រកបដោយទំនុកចិត្ត និងត្រៀមខ្លួនសម្រាប់ពេលអនាគត។

    លោក Ritesh Kumar Singh នាយកប្រតិបត្តិ នៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ការតភ្ជាប់ជាអាទិភាពសំខាន់បំផុត នៃប្រតិបត្តិការរបស់យើង។ ហិរញ្ញប្បទានពីធនាគារ មេយប៊ែង នឹងអនុញ្ញាតឱ្យយើងពន្លឿនការវិនិយោគលើបណ្ដាញ 5G និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឱ្យប្រជាជនកម្ពុជាអាចរៀនសូត្រ ធ្វើការ និងរីកចម្រើនទៅមុខ។ យើងមានគោលដៅនាំយក អ៊ីនធឺណិតជំនាន់ថ្មីជូនដល់ប្រជាជនគ្រប់រូប ដើម្បីកាត់បន្ថយគម្លាតឌីជីថល និងបង្កើតឱកាសថ្មីៗសម្រាប់សេដ្ឋកិច្ចទាំងមូល តាមរយៈហេដ្ឋារចនាសម្ព័ន្ធដែលវិវត្តិសម្រាប់ថ្ងៃអនាគត។»

    លោក Dato’ John Chong នាយកប្រតិបត្តិសម្ព័ន្ធ នៃផ្នែកធនាគារសកល នៃធនាគារ មេយប៊ែង បានមានប្រសាសន៍ថា៖ «ការវិនិយោគប្រកបដោយចីរភាពលើបណ្តាញតភ្ជាប់ក្នុងស្រុក នឹងជួយទាក់ទាញវិនិយោគទុនមកកាន់កម្ពុជា និងបង្កើតឱកាសការងារ និងរួមចំណែកដល់សមាហរណកម្មក្នុងតំបន់ដ៏សំខាន់។ ភាពជាដៃគូជាមួយ Smart ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ក៏បានពង្រឹងចក្ខុវិស័យរបស់ធនាគារ មេយប៊ែង សម្រាប់តំបន់អាស៊ាន ក្នុងការតភ្ជាប់ទំនាក់ទំនង និងការផ្សាភ្ជាប់ឱកាសឆ្លងប្រទេសនានាសម្រាប់អតិថិជន ព្រមទាំងផ្តល់នូវផលវិជ្ជមានដល់សង្គមផងដែរ។»

    ធនាគារ មេយប៊ែង និង ស្មាត អាស្យាតា នឹងបន្តពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញវឌ្ឍនភាព នៃបច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា និងតំបន់អាស៊ាន។

    អំពីធនាគារ មេយប៊ែង ខេមបូឌា

    ធនាគារ មេយប៊ែង ខេមបូឌា គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេស ដែលមានវត្តមានតាំងពីឆ្នាំ១៩៩៣។ ធនាគារនេះបានក្លាយជាធនាគារពាណិជ្ជក្នុងស្រុកនៅឆ្នាំ២០១២ ដែលបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ធនាគារ ផ្តល់ជូននូវសេវាហិរញ្ញវត្ថុពេញលេញ រួមមានសេវាធនាគារសម្រាប់សាជីវកម្ម ពាណិជ្ជកម្ម និងអតិថិជនបុគ្គល ព្រមទាំងដំណោះស្រាយធនាគារតាមអ៊ីនធឺណិត និងទូរសព្ទដៃផងដែរ។ បច្ចុប្បន្ន ធនាគារ មេយប៊ែង មានបណ្តាញសាខាចំនួន ២១ នៅទូទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តសំខាន់ៗទូទាំងប្រទេស។

    ធនាគារ មេយប៊ែង ខេមបូឌា គឺជាផ្នែកមួយ នៃសម្ព័ន្ឌធនាគារ មេយប៊ែង ដែលជាសម្ព័ន្ធសេវាកម្មហិរញ្ញវត្ថុឈានមុខគេនៅក្នុងតំបន់អាស៊ាន ដោយផ្តល់សេវាធនាគារ ធនាគារវិនិយោគ ធនាគារឥស្លាម ការធានារ៉ាប់រង និងសេវាគ្រប់គ្រងទ្រព្យសម្បត្តិ។ ជាមួយនឹងវត្តមានក្នុងបណ្តា ១៨ប្រទេស រួមទាំងទីផ្សារអាស៊ានទាំង១០ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលសំខាន់ៗ ទីផ្សារស្នូលរបស់ធនាគារ មេយប៊ែង រួមមាន ប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងកម្ពុជា។

    អំពី Smart

    ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជិត ៨ លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបានបញ្ជៀបចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។

    ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញឲ្យក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារពិភពលោក អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា៕

    Share This Post: