ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រន្ធត់ណាស់ ! រថភ្លើងពីរគ្រឿងរត់បុកគ្នាបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងមិនមានមនុស្សរបួសនិងស្លាប់

    BY Khmernote Media May 23, 2018
    រន្ធត់ណាស់ ! រថភ្លើងពីរគ្រឿងរត់បុកគ្នាបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងមិនមានមនុស្សរបួសនិងស្លាប់

    បរទេស ៖ ធ្លាប់តែលឺគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជាមួយរថយន្តរឺម៉ូតូ តែពេលនេះបែរជាមានគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនឹងរថភ្លើងទៅវិញ។ តាមប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយករណីរន្ធត់មួយ ដែលរថភ្លើងពីគ្រឿងបានរត់បុកគ្នាបង្កជាការខូតខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ភាគខាងកើតប្រទេស Pakistan។ ឧបទ្ទេវហេតុនេះបានកើតឡើងកាលពីថ្ងៃអង្គារ ទី២២ ខែឧសភាម្សិលមិញនេះ តែមិនមានបង្កអោយមានមនុស្សរបួសនិងស្លាប់នោះទេ។


    តាមប្រភពបានអោយដឹងថារថភ្លើងដែលមានពណ៌ខៀវជារថយន្តដឹកអ្នកដំណើរ រីឯរថភ្លើងមួយទៀតជារថភ្លើងដឹកទំនិញ។ គ្រោះថ្នាក់ចរាចរណ៍មួយនេះត្រូវបានគេដឹងថាបង្កឡើងពីរថភ្លើងពណ៌ខៀវដែលបានបើកហួសល្បឿនកំណត់ បណ្តាលធ្វើអោយខូចខាតដល់ផ្លូវរថភ្លើងពីរទៀត។ ការជាប់គាំងដោយសារការខូច​ខាត​ផ្លូវធ្វើអោយរថភ្លើងដឹកទំនិញរត់ធ្លាក់ ចូលទៅក្នុងផ្លូវរបស់រថភ្លើងដឹកអ្នកដំណើរ ទើបបណ្តាលអោយមានការប៉ះះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរបែបនេះ៕



    អត្ថបទ ៖ Mali
    ប្រភព ៖ CHINAPLUS

    Share This Post:
    MPO4D jitutoto mpo4d Mpoplay