ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សំណាងលើសំណាង! ទើបរកឃើញត្បូង២ដុំមានតម្លៃជាង៣លានដុល្លារប៉ុន្មានមុនសោះ ឥលូវបុរសមានប្រពន្ធ៤ នាក់ និងកូនជាង ៣០ នាក់រូបនេះ រកឃើញត្បូង១ដុំទៀតមានតម្លៃ២លានដុល្លារ

    BY autoadmin August 8, 2020
    សំណាងលើសំណាង! ទើបរកឃើញត្បូង២ដុំមានតម្លៃជាង៣លានដុល្លារប៉ុន្មានមុនសោះ ឥលូវបុរសមានប្រពន្ធ៤ នាក់ និងកូនជាង ៣០ នាក់រូបនេះ រកឃើញត្បូង១ដុំទៀតមានតម្លៃ២លានដុល្លារ

    តង់ហ្សានី៖ បុរសជាអ្នកជីករ៉ែជនជាតិតង់ហ្សានីម្នាក់ត្រូវបានសារព័ត៌មាន Daily Mail រាយការណ៍ថា គាត់បានរកឃើញត្បូងពេជ្យដែលមានតម្លៃរាប់លានដុល្លារមួយដុំបន្ថែមទៀតហើយ បន្ទាប់ពីបុរសកំពូលសំណាងនេះធ្លាប់រកឃើញត្បូងមានតម្លៃជាង ៣ លានដុល្លារម្តងរួចមកហើយកាលពីប៉ុន្មានខែមុននេះ។ គួរម្លឹកជូនថាបុរសមហាសំណាងម្នាក់នេះមានឈ្មោះ Saniniu Laizer អាយុ ៥៣ ឆ្នាំ មានប្រពន្ធចំនួន ៤ នាក់ និងកូនចំនួន ៣០ នាក់ ហើយរូបគាត់បានប្រកបរបរធ្វើជាអ្នកជីកយកវ៉ែលក្ខណៈគ្រួសារនៅក្នុងប្រទេសតង់ហ្សានីដែលជាដែនដីអាហ្វ្រិកខាងត្បូងជាច្រើនឆ្នាំមកហើយ។

    គេនៅចាំបានថា កាលពីប៉ុន្មានខែមុននេះគ្រាន់តែរយៈពេលមួយយប់ប៉ុណ្ណោះលោក Saniniu Laizer បានរកឃើញត្បូងប្រភេទ Tanzanite ដែលត្បូងកម្របំផុតនៅលើពិភពលោកចំនួន ២ ដុំធំៗម្តងរួចហើយមក ដែលត្បូងទាំង ២ ដុំនោះត្រូវបានលក់ចេញក្នុងតម្លៃ ៣,៤ លានដុល្លារឯណោះ។ ដោយសំណាងរបស់គាត់មិនអស់ កាលពីពេលថ្មីៗនេះគាត់បានចំណាយពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក៏បានរកឃើញត្បូង Tanzanite មួយដុំធំទៀត និងមានតម្លៃរហូតដល់ ២ លានដុល្លារផងដែរ។ បើសរុបទាំងពីរលើកនេះ លោក Saniniu Laizer អាចរកលុយបាន ៥,៤ លានដុល្លារអាមេរិកក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា អ្នកដែលទិញត្បូងពីលោក Saniniu Laizer គឺក្រសួងរ៉ែនៃប្រទេសតង់ហ្សានីផ្ទាល់តែម្តង ហើយបន្ទាប់ពីលក់ត្បូងរួចលោក Saniniu Laizer ក៏បានបរិច្ចាគប្រាក់មួយចំនួនសម្រាប់កសាងសាលារៀន មន្ទីរពេទ្យ ឧបត្ថម្ភជនក្រីក្រ និងរៀបចំពិធីជប់លាងនៅក្នុងសហគមណ៍របស់គាត់ផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ Daily Mail

    Share This Post: