អន្តរជាតិ

ប្រទេសចិនបានដាក់ភូមិមួយក្នុងតំបន់ស្វយ័តរបស់ខ្លួន ឱ្យស្ថិតក្រោមការឃុំឃាំង បន្ទាប់មានករណីស្លាប់ដំបូងនៃជំងឺបេស្ដ Bubonic ចេញពីទីនោះ

BY
autoadmin
August 7, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បាន​រាយការណ៍ថា ប្រទេសចិនកំពុងឃុំឃាំងភូមិ Baotou នៅក្នុងតំបន់ស្វយ័តម៉ុងហ្គោលី (Inner Mongolia) បន្ទាប់ពីមានពលរដ្ឋម្នាក់បានស្លាប់ដោយសារជំងឺបេស្ដ Bubonic ។ គួរដឹងដែរថា ជំងឺបេស្ដ Bubonic ឬ Bubonic plague គឺជាជំងឺរាតត្បាតដ៏សាហាវបំផុតរបស់ប្រវត្តិសាស្ត្រពិភពលោក ដោយវាធ្លាប់បានសម្លាប់មនុស្សនៅទូទាំងទ្វីបអឺរ៉ុបចំនួន ៥០លាននាក់ ក្នុងអំឡុងសតវត្សទី១៤ នេះបើតាមការបញ្ជាក់ដោយ WHO ។ ហើយកាលពីខែកក្កដា នៅក្រុង Bayannur ក្នុងតំបន់ស្វយ័តនេះដូចគ្នា ក៏បានរាយការណ៍ពីករណីឆ្លងជំងឺបេស្ដនេះផងដែរ។

ការស្លាប់នេះត្រូវបានរាយការណ៍ដោយ គណៈកម្មាធិសុខភាព Baotou របស់រដ្ឋាភិបានប្រទេសចិន ដោយបានបញ្ជាក់ថាអ្នកជំងឺបានស្លាប់ព្រោះខូចប្រព័ន្ធ​ឈាម​រត់ ដោយសារផលវិបាកនៃជំងឺ Bubonic plague ប៉ុន្តែមិនបាននិយាយថាអ្នកជំងឺបានឆ្លងពីទីណានោះទេ។ ឥឡូវនេះអ្នកភូមិ និងអ្នកមានទំនាក់ទំនងនៅទីនោះត្រូវបានគេធ្វើតេស្ដរកមេរោគ ប៉ុន្តែរហូតដល់ពេលនេះនៅមិនទាន់រកឃើញអ្នកវិជ្ជមានផ្សេងទៀតនោះទេ។ អាជ្ញាធរតំបន់ស្វយ័ត Inner Mongolia បានប្រកាសភ្លើងក្រហមកម្រិតទី៣ (កម្រិតទី៤គឺអាសន្នខ្ពស់បំផុត) រហូតដល់ចុងឆ្នាំ២០២០៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: