ព័ត៌មានជាតិ

ឈប់សម្រាក៥ថ្ងៃមិនដឹងទៅលេងឯណា អាចទៅខេត្តសៀមរាបបាន គេរៀបចំតុបតែងម៉ាអ៊ែមតែម្តង

BY
srey nuch
August 7, 2020

ខេត្តសៀមរាប៖ នាឱកាសថ្ងៃឈប់សម្រាកខាងមុខ​ ខេត្តសៀមរាបបានរំលេចនូវទេសភាពយ៉ាងផូរផង់ ដោយមានការតុបតែងរចនាក្នុងការទាក់ទាញភ្ញៀវទេសចរអោយមកលេងកំសាន្ថក្នុងថ្ងៃឈប់សម្រាក ដោយរដ្ឋាភិបាលបានសងថ្ងៃឈប់សម្រាកអោយទៅប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជារហូតដល់ទៅប្រាំថ្ងៃ ក្នុងនោះផងដែរក្រុមការងារអ្នកជំនាញថ្នាក់ខេត្តបានធ្វើរៀបចំយ៉ាងយកចិត្តទុកដាក់ និងរៀបចំការតុបតែលម្អនៅតាមដងស្ទឹងសៀមរាប ចាប់ពីចំណុចស្ពានព្រះរាជដំណាក់ រហូតដល់ស្ពានវត្តរាជបូរណ៍ សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរជិតឆ្ងាយក្នុងស្រុកនាថ្ងៃឈប់សម្រាកខាងមុខនេះ ។

ជាពិសេសជាងនេះទៅទៀត ក្រុមការងារជំនាញបានធ្វើអោយដងស្ទឹងសៀមរាបមួយនេះ ប្រែក្លាយទៅជាពណ៌ចម្រុះមានដើមឈើធំៗ មានដើមត្នោត ដើមឈើទាល ដើមគគីរ ដើមចន្ទគីរី និងមានរុក្ខជាតិនានាផ្សេងៗទៀត ដែលមានលក្ខណៈខ្ពស់ៗ ដែលជាម្លប់ដ៏ត្រជាក់ ខ្យល់អាកាសបរិសុទ្ធ ផ្កាទង់ជាតិជាច្រើនដែលហុមព័ទ្ធដងស្ទឹងបានរំលេចពណ៌ ខៀវ ក្រហម ស ចែងចាំងឆ្វែងឆ្វាត់លើផ្ទៃទឹក និងមានទូកចម្រុះពណ៌សម្រាប់ឲ្យភ្ញៀវទេសចរ ជិះទូកលំហែលកម្សាន្តថែមទៀតផង ។
ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនាកម្សាន្ត ដើម្បីទទួលអ្វីដែលថ្មីៗ ប្លែកៗ និងមានភាពទាក់ទាញទៅដល់ភ្ញៀវទេសចរជាតិជិតឆ្ងាយ អោយមកលេងក្នុងខេត្តសៀមរាប ៕

រូបភាព៖ Trinity Angkor Empire, NAK – Photography

Share This Post: