ប្រហែសមែន! អ្នកឧស្សាហ៍ឲ្យកូនតូចលេងទឹកសូមប្រយ័ត្ត ជៀសវាងកុំឲ្យកើតរឿងអាក្រក់បែបនេះ (មានវីដេអូ)
ប្រទេសចិន ៖ ការថែរក្សាកូនតូចគឺជារឿងដែលពិបាកបំផុតពួកគេងាយនឹងរងគ្រោះណាស់ ប្រសិនបើអាណាព្យាបាលប្រហែសតែបន្តិចគេអាចមានគ្រោះថ្នាក់បានភ្លាមៗ។ ប្រភពព័ត៌មានក្នុងស្រុករបស់ចិនបានចុះផ្សាយករណីរន្ធត់មួយ ដែលក្មេងប្រុស៧ខែម្នាក់បិះនឹងលង់ទឹកស្លាប់នៅកន្លែងហែលទឹកសំរាប់ក្មេងៗ ដោយសារតែការធ្វេសប្រហែសរបស់ម្តាយ។ តាមប្រភពដដែលបានអោយដឹងថាលោកស្រី Zhang បាននាំកូនប្រុសរបស់ខ្លួនដែលមានវ័យ៧ខែទៅហែលទឹកលេងនៅក្នុងអាងហែលទឹកសំរាប់ក្មេងមួយកន្លែង។
ខណៈកូនកំពុងលេងយ៉ាងសប្បាយគាត់ក៏បានចេញទៅទិញម៉្សៅទឹកដោះគោអោយគេ គាត់មិនបានដឹងទេថា ក្រោយពីគាត់ចាកចេញបានមួយភ្លែតក្មេងរងគ្រោះបានក្រឡាប់ក្បាលដាំចុះទៅក្នុងទឹក។ រយៈពេលជិត១នាទីក្មេងម្នាក់នេះត្រូវដកដង្ហើមយ៉ាងពិបាកក្នុងទឹក ទំរាំអ្នកមើលការខុុសត្រូវនៅទីនោះប្រទះឃើញ។ នៅពេលដែលគាត់ត្រលប់មកវិញលឺគេនិយាយថាមានក្មេងលង់ទឹកគាត់ក៏បានស្ទុះទៅមើលទើបដឹងថាកូនខ្លួន មាត់របស់ក្មេងប្រែទៅជាពណ៌ស្វាយទៅហើយ។
បន្តិចក្រោយមកទើបក្មេងនេះក្អកហើយចាប់ផ្តើមយំ លោកស្រី Zhang បានប្រញាប់នាំកូនទៅមន្ទីពេទ្យ សំណាងណាស់ ដែលកូនមិនមានគ្រោះថ្នាក់ដល់ជីវិត តែយ៉ាងណាក្មេងនេះនៅសម្រាកព្យាបាលក្នុងមន្ទីពេទ្យនៅឡើយ ដោយសារតែសួតរបស់គេរលាកធ្ងន់ធ្ងរ។ ខាងក្រោមជាវីដេអូ តោះទស្សនាទទាំងអស់គ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ sanook