ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកវិភាគ៖កូរ៉េខាងជើងបានយកកម្មវិធីនុយក្លែអ៊ែរទាំងមូលរបស់ខ្លួនទៅលាក់នៅក្នុងតំបន់ភ្នំមួយ

    BY Khmernote Media May 25, 2018
    ក្រុមអ្នកវិភាគ៖កូរ៉េខាងជើងបានយកកម្មវិធីនុយក្លែអ៊ែរទាំងមូលរបស់ខ្លួនទៅលាក់នៅក្នុងតំបន់ភ្នំមួយ

    កូរ៉េខាងជើង៖ ក្រោយពីមានកិច្ចប្រជុំសន្តិភាពជាមួយនឹងកូរ៉េខាងត្បូងរួចមក គេសង្គេតឃើញកូរ៉េខាងជើងហាក់ប្តូរឥវិយាបថរបស់ខ្លួនយ៉ាងខ្លាំងតែម្តង។ តួរយ៉ាងកាលពីពេលថ្មីៗនេះ លោកគីម ជុងអ៊ុន បានប្រកាសថា ទីក្រុងព្យុងយ៉ាងនឹងលុបចោលកម្មវិធីនុយក្លេអ៊ែរ ទាំងស្រុងតែម្តង។ យ៉ាងណាក្តីក្រុមអ្នកតាមដានស្ថានការណ៍នៅកូរ៉េខាងជើងបានឲ្យដឹងថា បើទោះជាលោកគីម ជុងអ៊ុន និយាយថា ខ្លួនបានលុបចោលកម្មវិធីនុយក្លេអ៊ែរក៏ពិតមែន តែក្រុងព្យុងយ៉ាងមិនបានកំទេចវាចោលនោះ ពោលគឺកូរ៉េខាងជើងបានយកកម្មវិធីនុយក្លែអ៊ែរទាំងមូលរបស់ខ្លួនទៅលាក់នៅក្នុងតំបន់ភ្នំមួយ។

    សកម្មភាពនេះវាមានន័យថា ពេលនេះកូរ៉េខាងជើងបានលុបចោលកម្មវិធីនុយក្លែអ៊ែរក៏ពិតមែន តែថ្ងៃក្រោយកូរ៉េខាងជើងនៅតែអាចយកកម្មវិធីនេះមកប្រើវិញបាន ប្រសិនបើមានការចាំបាច់ណាមួយ។ សូមបញ្ជាក់ថា លោកគីម ជុងអ៊ុន គ្រោងនឹងជួបគ្នាជាមួយនឹងលោកប្រធានាធិបតី ដូណល់ត្រាំ នៅថ្ងៃ ១២ ខែ មិថុនា ខាងមុខនេះ តែត្រូវបានលុបចោលវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay