ខូចប្រុសគេអស់! បុរសម្នាក់ស្ទាក់ផ្លូវវាយនារីម្នាក់ទ្រោមខ្លួន ព្រោះខឹងសុំស្រលាញ់ នាងមិនព្រម
ព័ត៌មានជាតិ August 7, 2020 Khmernote Media

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយប្រើហិង្សាវាយដំមកលើនារីម្នាក់បណ្តាលឲ្យរងរបួសយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំនុចភូមិតាត្រាវ​ ឃុំ​កំពង់​ត្រាច​ ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមការបញ្ជាក់ពីនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ព្រាប ភារម្យ​ អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំណែកនារីរងគ្រោះមានឈ្មោះ ម៉ី សេរី អាយុ២៨ឆ្នាំ មុខរបរ បម្រើការងារនៅមន្ទីពេទ្យបង្អែកស្រុករមាសហែក រស់នៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមការបំភ្លឺពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុនាងបានជិះម៉ូតូចេញពីកន្លែងធ្វើការត្រឡប់មកផ្ទះដូចសព្វដង ខណៈនោះស្រាប់តែជនសង្ស័យ ដែលរស់ក្នងភូមិឃុំជាមួយគ្នា និងតាមសុំស្នេហ៍នាងផងដែរ ប៉ុន្តែរូបនាងបានបដិសេធមិនព្រមស្រឡាញ់ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូមកឈប់ក្បែររួចបានស្ទុះមកវាយរូបនាងមួយដៃ និងបុកម៉ូតូផ្តួលចាប់ច្របាច់កអូសទៅខាង​ត្បូង​ថ្នល់ ​វាយ​ជា​ច្រើន​ដៃ​ ក្រោយមកនាងបានសំពះអង្វរទេីបជនសង្ស័យព្រមឈប់វាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទើបនាងដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋាន និងឃាត់ខ្លួនជនសង្ស័យមកសាកសួរតែម្ដង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើហិង្សាមកលើនារីរងគ្រោះប្រាកដមែនទើបសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕