ស្រីស្អាត ទូច ស្រីនិច ត្រូវប៉ូលីសក្រុងតាខ្មៅ ឃាត់ខ្លួនព្រោះកត់កន្ទុយលេខវៀតណាម ខុសច្បាប់
ករណីសមត្ថកិច្ចក្រុងតាខ្មៅ បានធ្វើការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខវៀតណាម)នៅចំនុចមុខហាងកាហ្វេ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០នាទី។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះថា ទូច ស្រីនិច ភេទស្រី អាយុ២០ឆ្នាំទីលំនៅភូមិក្រពេីហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កត់ឆ្នោត ។

ក្នុងនោះដែរសមត្ថកិច្ចក៏ប្រមូលបានវត្ថុតាងមួយចំនួនរួមមាន៖
ប្រាក់រៀល១.៣៩៥.០០០រៀល
-ម៉ាស៊ីនព្រីនឆ្នោតMODERN LOTTERY០១គ្រឿង
-ម៉ាស៊ីនព្រីនឆ្នោតខ្មែរ០១គ្រឿង
-ម៉ាស៊ីនគិតលេខ០១គ្រឿង។
-ទូរស័ព្ទ២គ្រឿង(ម៉ាកOPPOពណ៌ខ្មៅ០១គ្រឿងនិងម៉ាកIphone១១ពណ៌ស្លែ០១គ្រឿង)។
-វិញ្ញាបនបត្របញ្ជាក់សិទ្ធិលក់ឆ្នោតខ្មែរ០១សន្លឹក។
-កិច្ចសន្យាផ្តល់សិទ្ធិឲ្យភ្នាក់ងារលក់ឆ្នោតខ្មែរ០១ច្បាប់ (៤សន្លឹក)។
-ក្រដាសកត់ឆ្នោតខ្មែររួច០៦សន្លឹក(ធំ៣,តូច៣)។
-ក្រដាសកាបោន០២សន្លឹក(ធំ១, តូច១ )។
-ក្រដាសសំរាប់កត់ឆ្នោត២ដុំ(ធំ១ ,តូច១ )។
ពេលនេះជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីធ្វេីការសាកសួរ បន្តចាត់ការតាមនីតិវិធី៕
