ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីអគ្គិភ័យឆេះស្ថានីយ៍លក់ប្រេង​ឥន្ធនៈមួយកន្លែង​នៅខេត្តកំពត បង្កឲ្យមានការភ្ញាក់ផ្អើរនិងបានពន្លត់ទាន់ពេលវេលា មិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ

    BY Khmernote Media August 8, 2020
    ករណីអគ្គិភ័យឆេះស្ថានីយ៍លក់ប្រេង​ឥន្ធនៈមួយកន្លែង​នៅខេត្តកំពត បង្កឲ្យមានការភ្ញាក់ផ្អើរនិងបានពន្លត់ទាន់ពេលវេលា មិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ

    ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងជាង៩ព្រឹក មានអគ្គិភ័យឆេះស្ថានីយ៍លក់ប្រេង​ឥន្ធនៈមួយកន្លែង​តាមផ្លូវជាតិលេខ៣(កំពត-ភ្នំពេញ) នៅក្បែរស្ពានព្រះពន្លាហួសពីផ្លូវរថភ្លើងឆ្លងកាត់បន្តិច ក្នុងស្រុកទឹកឈូ​ ខេត្តកំពត ហើយ​ភ្លាមៗកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងកងរាជអាវុធហត្ថនិងសមត្ថកិច្ចអជ្ញាធរពាក់ពន្ធ័ បានប្រើរថយន្តពន្លត់អគ្គិភ័យជួយពន្លត់មិនឲ្យរាលដាលធ្ងន់ធ្ងរ។ បច្ចុប្បន្នភ្លើងបានរលត់វិញហើយ ក្នុងនោះមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕

    ប្រភព៖ KPS BreakingNews

    Share This Post: