ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុគ្គលិកក្នុងហាងធ្វើក្រចកម្នាក់ចូលមន្ទីពេទ្យ ដោយសារតែលោតតោងលើរថយន្តអតិថិជនដែលបដិសេធមិនព្រមបង់ប្រាក់

    BY Khmernote Media May 24, 2018
    បុគ្គលិកក្នុងហាងធ្វើក្រចកម្នាក់ចូលមន្ទីពេទ្យ ដោយសារតែលោតតោងលើរថយន្តអតិថិជនដែលបដិសេធមិនព្រមបង់ប្រាក់

    បរទេស ៖ ក្រោយពីទទួលបានការបំរើសេវាកម្មណាមួយហើយនោះ វាជារឿងត្រឹមត្រូវដែលអ្នកត្រូវបង់ប្រាក់ទៅអោយគេវិញនោះ។ តាមប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលបុគ្គលិកស្រីម្នាក់រត់ទៅតោងពីក្រោយរថយន្តរបស់អតិថិជនខ្លួន បន្ទាប់ពីអតិថិជនម្នាក់នោះបដិសេធមិនព្រមបង់ប្រាក់។ រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ នៅក្នុងហាងធ្វើក្រចកមួយកន្លែងដែលមានឈ្មោះ Unique Nails។ តាមប្រភពបានអោយដឹងថាស្រ្តីវ័យ៥៤ឆ្នាំមានឈ្មោះ Angela Henly បន្ទាប់ពីទទួលបានការបំរើសេវាកម្មរួចរាល់ហើយ គាត់បែរជាបដិសេធមិនព្រមបង់ថ្លៃសេវា ហើយដើរចូលទៅក្នុងរថយន្តខ្លួនបាត់។


    ដោយមិនសុខចិត្តបុគ្គលិកក្នុងហាងនោះម្នាក់់ ក៏បានរត់ទៅឈរពាំងពីក្រោយរថយន្តរបស់អតិថិជនម្នាក់នោះ។ ទោះបីជាមានបុគ្គលិកស្រីម្នាក់នោះឈរពាំងពីក្រោយរថយន្តក៏លោកស្រី Angela Henly នៅបន្តថយរថយន្តចាកចេញពីហាងដោយមិនព្រមបង់ថ្លៃសេវាអោយម្ចាស់ហាងដដែល។ ដោយចិត្តចង់ឈ្នះចង់អោយ​អិថិជននេះបង់់ប្រាក់អោយបាន បុគ្គលិករូបនេះក៏លោតតោងជាប់ជាមួយរថយន្តដែលកំពុុងធ្វើដំណើរនោះ។ រថយន្តធ្វើដំណើរបានប្រហែល ៨០០ម៉ែត្រពីហាងនោះ លោកស្រី Angela Henly ក៏ត្រូវបានប៉ូលិសឃាត់ខ្លួន។ កាលពីថ្ងៃទី២១ លោកស្រី Angela Henly ត្រូវបានពិន័យជាប្រាក់១៥០០០ដុល្លារ កូនស្រីរបស់បុគ្គលិករងគ្រោះបានបង្ហោះរូូបម្តាយខ្លួនដែលកំពុងសម្រាកនៅលើគ្រែក្នុងមន្ទីពេទ្យលើបណ្តាញសង្គមហ្វេកបុក៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay