ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេឃភ្លៀងខ្លាចស្បែកជើងជ្រាបទឹកមែនទេ អស់បារម្ភជាមួយនឹងល្បិចមួយនេះ

    BY Khmernote Media May 24, 2018
    មេឃភ្លៀងខ្លាចស្បែកជើងជ្រាបទឹកមែនទេ អស់បារម្ភជាមួយនឹងល្បិចមួយនេះ

    សុភាពនារីសព្វថ្ងៃកំពុងតែពេញនិយមជាមួយនឹងស្បែកជើងបាត៉ាខ្ចូតៗ ប៉ុន្ដែមកដល់រដូវភ្លៀងពួកគេតែងតែមានការព្រួយបារម្ភការជ្រាបទឹកនៃស្បែកជើង ដែលវាបណ្ដាលឲ្យស្បែកជើងងាយនឹងខូច។ ហេតុនេះឲ្យតែដល់រដូវភ្លៀងម្ដងៗនារីតែងតែជ្រើសរើសពាក់ស្បែកជើងផ្ទាត់ ដោយសារតែគ្មានជម្រើស។ ប៉ុន្ដែអ្នកអស់បារម្ភតទៅទៀតហើយជាមួយនឹងវិធីដ៏ងាយដែលជួយមិនឲ្យស្បែកជើងបាត៉ារបស់អ្នកមិនជ្រាបទឹកទៀត៖

    ១. ឧបករណ៍ដែលត្រូវមាន៖ ទានក្រមួន, ម៉ាស៊ីនផ្លុំសក់ និងស្បែកជើងប៉ាតាមួយគូ។

    ២. របៀបនៃការធ្វើ៖ វាមានភាពងាយស្រួលមែនទែន ហើយលោកអ្នកអាចសាលល្បងអនុវត្តន៍នៅផ្ទះដោយខ្លួនឯងបាន។ ដោយជាដំបូងអ្នកយកទានក្រមួនមកជូតឲ្យសព្វនៅលើសាច់ស្បែកជើងរបស់អ្នក បន្ទាប់មកអ្នកយកម៉ាស៊ីនផ្លុំសក់មកផ្លុំឲ្យវាស្ងួត និងទុកមួយសន្ទុះនោះស្បែកជើងបាត៉ារបស់អ្នកនឹងមិនមានបញ្ហាការជ្រាបទឹកតទៅទៀតឡើយ៕

    អត្ថបទ៖​ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay