ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទទួលទានធូរ៉េនរាល់ថ្ងៃ អ្នកមានដឹងពីផលប៉ះពាល់របស់វាទេ

    BY Khmernote Media May 24, 2018
    ទទួលទានធូរ៉េនរាល់ថ្ងៃ អ្នកមានដឹងពីផលប៉ះពាល់របស់វាទេ

    ធូរ៉េនជាផ្លែឈើមួយប្រភេទដែលមនុស្សគ្រប់គ្នាចូលចិត្តទទួលទាន​មិនថាអ្នកណាក៏ចូលចិត្ត ប៉ុន្ដែមានភាគតិចណាស់ដែលមិនចូលចិត្តក្លិនរបស់វា។ ប៉ុន្ដែអ្នកដែលដឹងទេថាការទទួលទានធូរ៉េនច្រើនអាចបណ្ដាលឲ្យមានប៉ះពាល់សុខភាពជាខ្លាំង ជាពិសេសសម្រាប់អ្នកដែលកើតមានជំងឺទឹកនោមផ្អែម, អ្នកខូចតម្រង់នោម និងអ្នកមានជំងឺលើសឈាមជាដើម ព្រោះថាធូរ៉េនមានជាតិផ្អែមជាងផ្លែឈើដទៃហេតុនេះវាអាចបណ្ដាលឲ្យអ្នកឆាប់កើនជាតិស្ករយ៉ាងលឿនបើសិនជាអ្នកមិនទទួលទាននៅក្នុងកម្រិតមួយដ៏ត្រឹមត្រូវ។


    អ្នកដែលកើតជំងឺខាងលើគួរតែមានការត្រួតពិនិត្យនៃរបបអាហារឲ្យបានត្រឹមត្រូវព្រោះវាអាចបណ្ដាលមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារតែមានការកើនជាតិស្ករនៅក្នុងឈាមនិងជាតិខ្លាញ់នៅក្នុងខ្លួន។ បញ្ហាមួយវិញទៀតអ្នកគួរតែជៀសវាងការបរិភោគធូរ៉េនជាមួយនឹងទឹកដែលមានជាតិអាល់កុល រឺជាតិហ្គាសព្រោះវាអាចឲ្យអ្នកជួបហានិភ័យដល់អាយុជីវិតដោយសារការខះជាតិទឹក ហើយវានឹងបង្កើនជាតិស្ករក្នុងឈាមកាន់តែរហ័ស ដែលវានឹងធ្វើឲ្យអ្នកជួបអាការៈដំបូងដូចជាការវិលមុខ, ក្អួត និងស្ពឹកជាដើម។ យោងតាមការណែនាំខាងលើនេះអ្នកគួរតែធ្វើការទទួលទានធូរ៉េននៅក្នុងកម្រិតមួយដ៏ត្រឹមត្រូវ កុំទទួលទានច្រើនហួសកម្រិត៕

    អត្ថបទ៖​ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay