ភាពខុសគ្នារវាងអាការៈងងឹតមុខ និងវិលមុខដែលអ្នកមិនធ្លាប់ចាប់អារម្មណ៍
មានមនុស្សមួយចំនួននៅតែមានភាពភាន់ច្រលំរវាងអាការៈងងឹតមុខ និងវិលមុខគឺមានភាពដូចគ្នា ប៉ុន្ដែអ្នកយល់ខុសហើយស្ថានភាពជំងឺទាំង ២នេះគឺមានភាពខុសគ្នាមិនដូចគ្នានោះទេហើយសម្រាប់ការព្យាបាលក៏មិនដូចគ្នាផងដែរ៖
១. អាការៈងងឹតមុខ៖ គឺជាជំងឺដែលកើតឡើងដោយសារតែអ្នកគេងមិនបានគ្រប់គ្រាន់បង្កឲ្យមានអារម្មណ៍វិលៗ អណ្ដែតអណ្ដូង ស្រាលៗខ្លួន និងមានភាពវង្វេងវង្វាន់ប៉ុន្ដែអាការៈទាំងនេះពុំមានអ្វីគួរឲ្យបារម្ភឡើយ។ ដោយអ្នកគ្រាន់តែសម្រាកឲ្យបានគ្រប់គ្រាន់ឡើងវិញ ហើយលេបថ្នាំនោះអ្នកនិងមានអារម្មណ៍ប្រសើរឡើងជាមិនខាន ដោយពុំចាំបាច់ពិគ្រោះជាមួយនឹងគ្រូពេទ្យឡើយ។

២. អាការៈវិលមុខ៖ ត្រូវបានគេធ្វើការបែងចែកជា ២ប្រភេទ អាការៈទី១ គឺអ្នកនៅស្ងៀមប៉ុន្ដែបែរជាមានអារម្មណ៍វាអ្វីនៅជុំវិញខ្លួនយើងគឺវិលទាំងដែលយើងមិនបានធ្វើអ្វីសោះ, ចំណែកអាការៈទី២ គឺអ្នកនៅស្ងៀមប៉ុន្ដែសុខស្រាប់តែមានអារម្មណ៍ថាវិលមុខ ហើយរង្គើរេកកល់ចង់ដួលដោយមិនមានមូលហេតុ។ បើសិនជាអ្នកចូលក្នុងអាការៈទាំងនេះបានន័យថាអ្នកកំពុងតែមានបញ្ហាប្រព័ន្ធសរសៃប្រសាទ បើសិនជាកើតលើមនុស្សចាស់អ្នកគួរតែប្រញាប់រកកន្លែងឲ្យគាត់សម្រាក ក៏ដូចជាអង្គុយដើម្បីការពារមិនឲ្យដួល ហើយបើសិនជាអ្នកកំពុងតែបើកបរអ្នកគួរតែចតសម្រាកមួយរយៈសិនដើម្បីឲ្យប្រាកដក្នុងចិត្តថាអ្នកផុតពីគ្រោះថ្នាក់។ គួរបញ្ជាក់ផងដែរថាបើសិនជាអាការៈវិលមុខរបស់អ្នកកាន់តែកើតឡើងញឹកញាប់ និងឈឺខ្លាំងរហូតនោះអ្នកគួរតែឆាប់ពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់៕

អត្ថបទ៖ Sai
ប្រភព៖mthai