ខ្មែរណូត

ស្វែងរក

  • PR

    គេហដ្ឋានកាន់តែប្រណីត និងស៊ីវីល័យជាមួយមុខងារ Ambient Mode នៅលើទូរទស្សន៍ដ៏ឆ្លាតវៃ SAMSUNG Crystal UHD ថ្មី…!!

    BY Khmernote Media August 10, 2020
    គេហដ្ឋានកាន់តែប្រណីត និងស៊ីវីល័យជាមួយមុខងារ Ambient Mode នៅលើទូរទស្សន៍ដ៏ឆ្លាតវៃ SAMSUNG Crystal UHD ថ្មី…!!

    (ភ្នំពេញ) ថ្ងៃទី10 ខែសីហា ឆ្នាំ២០២០៖ ជម្រើសទូរទស្សន៍កាលពីមុនឱ្យតែមើលឃើញរូបភាព និងឮសំឡេងគឺបានហើយ! ម៉្យាងទៀតទិញទូរទស្សន៍មកដាក់ផ្ទះគឺត្រូវតុបតែងថែមនេះ…ថែមនោះ…ដាក់កន្លែងនេះទូលាយ…ដាក់កន្លែងនោះចង្អៀត…ដាក់ជិតរូបថត ឬបន្ថែមផ្ទាំងគំនូរផ្សេងៗទើបបានវាឡូយ! តែឥឡូវសម័យ AI ពីកំពូលបច្ចេកវិទ្យាអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង សម្រាប់ទូរទស្សន៍ដ៏វៃឆ្លាតបំផុត SAMSUNG Crystal UHD ស៊េរីឆ្នាំ ២០២០ នេះនឹងផ្តល់ជូននូវ បទពិសោធន៍អស្ចារ្យដ៏គួរឱ្យភ្ញាក់ផ្អើលស្ទើរមិនគួរឱ្យជឿ!!

    ដូច្នេះក្រៅពីការកម្សាន្តជាមួយនឹងកម្រិតរូបភាពភ្លឺច្បាស់ឥតខ្ចោះ រូបរាងស៊ិចស៊ីទាក់ទាញលាតស្ទើរតែគ្មានគែម SAMSUNG Crystal UHD ស៊េរីថ្មីនេះគឺត្រូវបានរចនាឡើងមកយ៉ាងប្រណីតជាទីបំផុតដោយមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាតាំងរូបភាពនៅលើជញ្ជាំងតាមបែបស៊ីវីល័យ (Ambient Mode) ដែលអាចកែប្រែបន្ទប់ទទួលភ្ញៀវ ឬកន្លែងដែលលោកអ្នកដាក់ SAMSUNG Crystal UHD ក្លាយជាកន្លែងដែលពោរពេញដោយសិល្បៈ និងភាពទាក់ទាញជាមួយនឹងរូបទេសភាពស្អាតៗ, រូបជួបជុំក្រុមគ្រួសាររបស់លោកអ្នក, ឬក៏ផ្ទាំងបង្ហាញនូវព័ត៌មានផ្សេងៗបានផងដែរ!

    ម៉េចដែរ…! ពិតជាឡូយ និងទាន់សម័យណាស់មែនទេ…? មានទូរទស្សន៍ដ៏វៃឆ្លាតបំផុត SAMSUNG Crystal UHD ស៊េរីឆ្នាំ២០២០ នេះតែមួយគ្រឿងគឺផ្តល់ឲ្យអ្នកនូវទស្សនីយភាព, ការកម្សាន្ត និងរសនិយមសម្រាប់ជីវិតដ៏ទំនើបទាន់សម័យរបស់លោកអ្នកយ៉ាងពេញចិត្តតែម្តង! នៅចាំអីទៀត…ប្រញាប់ទិញ 1 គ្រឿងដាក់ផ្ទះឥឡូវនេះ ភ្លាមទៅដើម្បីទទួលបាននូវបទពិសោធន៍នៃពិភពដ៏មហស្ចារ្យលើសពីការមើលឃើញ និងលើសពីការរំពឹងទុក!

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

    * បញ្ជាក់៖ សូមកុំភ្លេចសួររកប័ណ្ណធានារាល់ការជាវទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង …!

    Share This Post: