ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីប្រទេសលីបង់ប្រកាសលាឈប់ពីរដ្ឋាភិបាល នៅចំពេលដែលការរិះគន់សាធារណៈកាន់តែកើនឡើង

    BY autoadmin August 11, 2020
    នាយករដ្ឋមន្ត្រីប្រទេសលីបង់ប្រកាសលាឈប់ពីរដ្ឋាភិបាល នៅចំពេលដែលការរិះគន់សាធារណៈកាន់តែកើនឡើង

    នាយករដ្ឋមន្រ្តីលីបង់លោក Hassan Diab បានប្រកាសលាលែងពីរដ្ឋាភិបាលរបស់លោកនៅថ្ងៃច័ន្ទនេះ ចំពេលមានការរិះគន់កាន់តែខ្លាំងឡើងជុំវិញការផ្ទុះដ៏សាហាវមួយនៅទីក្រុងបេរូត។ ប្រទេសនេះបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ ចាប់តាំងពីការផ្ទុះបានផ្ទុះឡើងនៅរដ្ឋធានីកាលពីថ្ងៃអង្គារសប្ដាហ៍មុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥៨នាក់ និងមនុស្សជាង ៦,០០០នាក់ ផ្សេងទៀតបានរងរបួស។ ការស្វែងរកនៅតែបន្តសម្រាប់មនុស្សរាប់សិបនាក់ដែលនៅតែបាត់ខ្លួន ហើយមូលហេតុនៃការផ្ទុះនៅតែមិនទាន់ច្បាស់នៅឡើយ។

    រដ្ឋាភិបាលប្រទេសនេះធ្លាប់បានរឹបអូសសារធាតុអាម៉ូញ៉ូមនីត្រាតដ៏ច្រើន និងបានរក្សាទុកនៅក្នុងឃ្លាំងមួយនៅកំពង់ផែអស់រយៈពេលជាយូរឆ្នាំមកហើយ ខណៈដែលសារធាតុគីមីនេះអាចត្រូវបានប្រើដើម្បីផលិតគ្រឿងផ្ទុះ។ មនុស្សជាច្រើនក៏បានស្ដីបន្ទោសរដ្ឋាភិបាលរបស់ប្រទេស ចំពោះភាពធូររលុងលើការត្រួតពិនិត្យសារធាតុទាំងនេះ ហើយការពិតទៅប្រទេសនេះរងការរិះគន់ជាយូរមកហើយទាក់ទងនឹងអំពើពុករលួយ និងវិបត្តិសេដ្ឋកិច្ច។ ឥឡូវនេះមានពលរដ្ឋរហូតដល់ទៅជាង ៣០០,០០០នាក់ និយាយថា ពួកគេសុទ្ធតែរងការខូចខាតដោយសារការផ្ទុះនេះទាំងអស់ ហើយមួយរយៈចុងក្រោយនេះក៏សម្បូរដំណឹងលាលែងពីតំណែងផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: