ប៉ាស្ព័រសិង្ហបុរីលែងឈរលំដាប់កំពូលទៀតហើយ ដោយសារតែប្រទេសក្នុងអាស៊ីមួយនេះជាអ្នកផ្តួល
បរទេស ៖ អ្នកប្រហែលជាធ្លាប់លឺថា ប្រជាជនក្នុងប្រទេសសិង្ហបុរីអាចធ្វើដំណើរទៅកាន់ប្រទេសជាច្រើនក្នុងពិភពលោក ដោយគ្រាន់តែមានត្រឹមតែលិខិតឆ្លងដែនដោយមិនត្រូវការទិដ្ឋការអ្វីនោះទេ។ តែកាលពីពេលថ្មីនេះប្រទេសជប៉ុនបានវ៉ាដាច់ប្រទេសសិង្ហបុរី ដែលទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោក ក្លាយជាប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលខ្លាំងបំផុត នេះបើយោងតាមរបាយការណ៍ចុងក្រោយគេបង្អស់របស់ Henley Passport Index នាកាលពីថ្ងៃសៅរ៍ ទី២៣ម្សិលមិញ។
លិខិតឆ្លងដែនរបស់ជប៉ុនអាចអោយប្រជាជនរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសជាង១៨៩ប្រទេស ដោយមិនចាំបាច់ត្រូវការសុំទិដ្ឋការនោះទេ។ លិខិតឆ្លងដែនប្រទេសសិង្ហបុរី និង អាល្លឺឡង់ ជាប់ចំណាត់ថ្នាក់ទី២ ដែលអោយធ្វើដំណើរទៅកាន់ប្រទេស១៨៨ ដោយមិនចាំបាច់ត្រូវការទិដ្ឋការនេះ។ ចំណាត់លេខ៣អាចជា ប្រទេសកូរ៉េខាងត្បូង ហ្វាំងឡង់ បាំរាំង អ៊ីតាលី អេស្បាញ និង ស៊ុយអែត ។ ខណៈពេលដែលសហរដ្ឋអាមេរិក និង ប្រទេសអង់គ្លេស អាចនឹងទទួលបានចំណាត់ថ្នាក់លេខ៤៕
អត្ថបទ ៖ Mali
ប្រភព ៖ straitstimes