លោក ដូណាល់ ត្រាំ បាននិយាយថា ជំងឺផ្ដាសាយដ៏សាហាវ H1N1 ជាអ្នកបញ្ចប់សង្គ្រាមលោកលើកទី២ ទាំងដែលការពិតសង្គ្រាមលោកលើកទី២ កើតក្រោយពេលនោះ ២១ឆ្នាំ
នៅក្នុងអំឡុងសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជ្រុលមាត់និយាយថា កាលពីឆ្នាំ១៩១៧ ជំងឺផ្តាសាយអេស្ប៉ាញ H1N1 (Spanish Flu) ប្រហែលជាអ្នកបញ្ចប់សង្គ្រាមលោកលើកទី២។ ប៉ុន្តែអ្វីដែលសំខាន់គឺហេតុការណ៍ទាំង២ ខុសគ្នារាប់ទសវត្សរ៍ ដោយសង្គ្រាមលោកលើកទី២ គឺកើតក្រោយជំងឺផ្តាសាយ H1N1 រហូតដល់ទៅ ២១ឆ្នាំ។ ពោលគឺសង្គ្រាមលោកលើកទី២ បានកើតឡើងនៅអំឡុងឆ្នាំ១៩៣៩ ខណៈជំងឺផ្ដាយសាយ H1N1 បានកើតឡើងនៅឆ្នាំ១៩១៨ ដូច្នេះវាក៏មិនមែនកើតនៅឆ្នាំ១៩១៧ដែរ។

លោក ដូណាល់ ត្រាំ បាននិយាយថា៖«អ្វីដែលសំខាន់គឺគេនិយាយថានៅឆ្នាំ១៩១៧ មានជំងឺផ្ដាសាយរាតត្បាត វាពិតជារឿងដ៏គួរឱ្យភ័យខ្លាចណាស់ ដែលវាធ្វើឱ្យបាត់បង់មនុស្សពី ៥០ ទៅ ១០០ លាននាក់។ ហើយប្រហែលជាអ្នកបញ្ចប់សង្គ្រាមលោកលើកទី២។ លោកបន្ថែមថា៖«ទាហានទាំងអស់បានធ្លាក់ខ្លួនឈឺ។ នោះគឺជាស្ថានភាពដ៏អាក្រក់មួយ»។ គួរឱ្យដឹងដែរថា សង្គ្រាមលោកលើកទី២ បានចាប់ផ្តើមនៅឆ្នាំ១៩៣៩ ហើយលោកប្រធានាធិបតីទំនងជាច្រឡំជាមួយសង្រ្គាមលោកលើកទី១ ដោយកាលនោះការពង្រាយកងទ័ពក៏ជាចំណែកនៃការបង្កើនការឆ្លងរាលដាលនៃជំងឺផ្ដាសាយ H1N1 ដ៏សាហាវនោះផងដែរ៕
The President says the “1917 pandemic” ended the Second World War pic.twitter.com/jSltuSYim2
— Acyn Torabi (@Acyn) August 10, 2020




អត្ថបទ៖ លីដា
ប្រភព៖ Business Insider