ចិននឹងទទួលបានយន្តហោះចម្បាំង Sukhoi Su-35 របស់រុស្ស៊ី១០គ្រឿងបន្ថែមទៀតនៅក្នុងឆ្នាំនេះ
ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Rostec បានប្រកាសនៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិក្នុងទីក្រុង Petersburg ថា មកទល់នឹងពេលនេះចិនបានទទួលយន្តហោះចម្បាំងប្រភេទ Sukhoi Su-35 របស់រុស្ស៊ីចំនួន១៤គ្រឿងហើយ ខណៈចិននឹងទទួលយន្តហោះប្រភេទនេះបន្ថែមទៀតក្នុងឆ្នាំនេះ។
បើយោងតាមកិច្ចសន្យារបស់រដ្ឋាភិបាលចិន ជាមួយនឹងក្រុមហ៊ុន Rostec ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៥ បានបង្ហាញថា ក្រុមហ៊ុន Rostec នឹងផ្តល់យន្តហោះចម្បាំង ចំនួន២៤គ្រឿងទៅកាន់រដ្ឋាភិបាលចិនជាមួយថ្នូរនឹងប្រាក់ប្រមាណជា២,៥ពាន់លានដុល្លារអាមេរិក។ នៅក្នុងឆ្នាំ២០១៨កន្លងទៅ ចិនទទួលបានយន្តហោះប្រភេទនេះចំនួន១០គ្រឿងបន្ថែមទៀត ហើយយន្តហោះដែលនៅសល់នឹងត្រូវផ្តល់ជូននៅឆ្នាំបន្ទាប់ទៀត។
សូមបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ Sukhoi Su-35 នេះ គឺជាប្រភេទយន្តហោះឥទ្ធិពលខ្លាំងខ្លាក្នុងការបាញ់ប្រហារតាមដែនអាកាស៕
https://www.youtube.com/watch?v=4BgNmtAXXJs
អត្ថបទ៖ ភក្តី
ប្រភព៖ Reuters