ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រលងថ្នាក់ទី១២នៅឥណ្ឌា គ្រាន់តែក្រដាសប្រុយយ៉ុងចាប់បានតែមួយមណ្ឌលប្រលងសោះទម្ងន់២០០គីឡូក្រាម

    BY Khmernote Media May 25, 2018
    ប្រលងថ្នាក់ទី១២នៅឥណ្ឌា គ្រាន់តែក្រដាសប្រុយយ៉ុងចាប់បានតែមួយមណ្ឌលប្រលងសោះទម្ងន់២០០គីឡូក្រាម

    ឥណ្ឌា៖ ​ឯកសារប្រុយយ៉ុងមានទម្ងន់សរុបចំនួន២០០គីឡូក្រាម ត្រូវគេប្រមូលបានចេញពីមណ្ឌលប្រលងថ្នាក់ទី១២ មួយកន្លែងនៅក្នុងប្រទេសឥណ្ឌា។ ការប្រលងថ្នាក់ទី១២ នេះត្រូវបានគេរៀបចំឡើងនៅក្នុងមណ្ឌលប្រលងប្រចាំទីក្រុង ​Vanthali រដ្ឋ Junagadh ប្រទេសឥណ្ឌ និងសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ។ ក្រៅតែពីប្រមូលបានប្រុយយ៉ុងដ៏ច្រើននេះ គេថែមទាំងឃាត់ខ្លួនសិស្សចំនួន១៥នាក់មកធ្វើការព្រមាន និងអប់រំទៀតផង បន្ទាប់ពីគេរកឃើញថាសិស្សទាំង១៥នាក់នោះបានលួចមើលប្រុយយ៉ុងក្នុងម៉ោងប្រលងយ៉ាងអនាធិបតេយ្យ។

    គួររំលឹកផងដែរថា វប្បធម៌នៃការបើកមើលប្រុយយ៉ុងនៅក្នុងម៉ោងប្រលងបានកើតមានជារឿយៗនៅតាមសាលារៀនមួយចំនួនក្នុងប្រទេសឥណ្ឌា ហើយពេលខ្លះទៀត គេថែមទាំងសង្គេតឃើញថា​ ក្រុមគ្រួសារ និងមិត្តភក្តិរបស់បេក្ខជន បាននាំគ្នាមកជួយបោះប្រុយយ៉ុងឲ្យបេក្ខជនប្រលងតាមបង្អួចសាលាទៀតផង។ លោក NC Shah នាយករងនៃមណ្ឌលប្រលងខាងលើបានប្រាប់ឲ្យដឹងថា ចាប់ពេលនេះទៅលោកនឹងព្យាយាមធ្វើការលុបបំបាត់វប្បធម៌នៃការ បើកមើលប្រុយយ៉ុងនេះឲ្យអស់ ដើម្បីធានាបាននូវគុណភាពអប់រំដ៏ពិតប្រាកដមួយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay