ប្រទេសថៃចាប់ផ្ដើមឱ្យសិស្សចូលរៀនផ្ទាល់នៅតាមសាលាថ្ងៃស្អែកនេះ ប៉ុន្តែត្រូវអនុវត្តវិធានការណ៍សុខភាពជាដាច់ខាត
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បាននិយាយថា សាលារៀន មហាវិទ្យាល័យ និង សាកលវិទ្យាល័យនៅទូទាំងប្រទេសថៃ គ្រោងនឹងបើកថ្នាក់រៀនផ្ទាល់ជាថ្មីនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ប៉ុន្តែត្រូវស្ថិតក្រោមវិធានការណ៍តឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។

ការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន (Obec) នៅកាលពីម្សិលមិញបានផ្ញើលិខិតមួយទៅកាន់វិទ្យាស្ថានអប់រំទាំងអស់នៅទូទាំងប្រទេស ដោយប្រាប់ពួកគេថា ពួកគេអាចបន្តការបង្រៀនថ្នាក់រៀនធម្មតាចាប់ពីថ្ងៃព្រហស្បតិ៍តទៅ។
ទោះយ៉ាងណាក៏ដោយពួកគេត្រូវតែធានាឱ្យបាននូវវិធានការណ៍សុខភាពសាធារណៈចំនួន ៥ រួមមានការត្រួតពិនិត្យសុខភាព, ស្កេនកូដ (ThaiChana), វាស់កម្ដៅ, ពាក់ម៉ាស់រក្សាអនាម័យ និងការរក្សាគម្លាត។ ចំណែកការជុំគ្នារវាងសិស្សនឹងមិនត្រូវបានអនុញ្ញាទេ រហូតដល់មានការប្រាប់ដំណឹងពីមន្ត្រីសុខាភិបាល៕



អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand