ការលុបចោលកិច្ចប្រជុំរវាងលោក ដូណល់ត្រាំ និងលោកគីម ជុងអ៊ុន ធ្វើកូរ៉េខាងត្បូងបាត់មាត់បាត់ក និយាយលែងចេញ
កូរ៉េខាងត្បូងបានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ ប្រកាសអំពី ការលុបចោលនូវកិច្ចប្រជុំនុយក្លេអ៊ែរជាមួយនឹងលោកគីម ជុងអ៊ុន។ លោក Kim Eui-kyeom ដែលជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាល កូរ៉េខាងត្បូងបាននិយាយថា ពួកយើងចង់ដឹងច្បាស់ថាតើលោក ដូណល់ត្រាំ ធ្វើដូចនេះ ព្រោះតែហេតុផលអ្វី?
កន្លងមក ប្រធានធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីន បានជំរុញយ៉ាងខ្លាំងឲ្យមានការជួបជជែកគ្នាដោយផ្ទាល់រវាងលោក ដូណល់ត្រាំ និងលោកគីម ជុងអ៊ុន ដូចនេះហើយទើបការលុបចោលកិច្ចប្រជុំនេះបានធ្វើឲ្យកូរ៉េខាងត្បូងមានការភ្ញាក់ផ្អើលជាខ្លាំងនោះ។
បើយោងតាមក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា ការលុបចោលកិច្ចប្រជុំនេះទំនងជាកើតឡើង ព្រោះតែភាគីខាងកូរ៉េខាង ជើងមិនព្រមបោះបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនចោលទាំងស្រុងនោះទេ ហើយកត្តានេះគឺជាការចង់បានខ្លាំងបំផុតរបស់អាមេរិកក្នុងកិច្ចប្រជុំនោះ៕
ដោយ៖ ភក្តី
ប្រភព៖ yahoo