ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត! បុរសម្នាក់បោកលុយជំនួយកូវីដ យកទៅចាយវាយហ៊ឺហាទិញឡានខ្លាញ់គោតម្លៃរាប់សែនដុល្លារ និងទិញរបស់ប្រេនៗ

    BY autoadmin August 12, 2020
    ហួសចិត្ត! បុរសម្នាក់បោកលុយជំនួយកូវីដ យកទៅចាយវាយហ៊ឺហាទិញឡានខ្លាញ់គោតម្លៃរាប់សែនដុល្លារ និងទិញរបស់ប្រេនៗ

    អាមេរិក៖ ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលកំពុងតែជួបប្រទះវិបត្តិនៃជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរដូចនេះ សហរដ្ឋអាមេរិកបានបង្កើតកម្មវិធីផ្តល់ប្រាក់កម្ចីពិសេសមួយសម្រាប់ជួយស្រោចស្រង់អាជីវកកម្មខ្នាតតូចមួយចំនួនកុំឲ្យដួលរលំ។ កម្មវិធីពិសេសនេះមានឈ្មោះថា The Paycheck Protection Program ឬហៅកាត់ថា ប្រាក់កម្ចី PPP ដែលឥណទានប្រភេទនេះត្រូវបានបង្កើតឡើងសម្រាប់ឲ្យម្ចាស់អាជីវកម្មខ្នាតតូចខ្ចីយកទៅបើកប្រាក់ខែឲ្យបុគ្គលិករបស់ពួកគេ ព្រោះក្នុងអំឡុងពេលដែលមានការរាតត្បាតជំងឺកូវីដ ១៩ នេះ សកម្មភាពអាជីវកម្មខ្នាតតូចមួយចំនួនត្រូវជាប់គាំងគ្មានប្រាក់ចំណូល ហើយបើគ្មានប្រាក់កម្ចីពិសេសនេះទេអាជីវកម្មទាំងនោះអាចប្រឈមនឹងការបិទទ្វារតែម្តង។

    យ៉ាងណាក្តី ដោយសារតែប្រទេសជាតិកំពុងស្ថិតក្នុងគ្រាមានអាសន្នហើយប្រាក់កម្ចី PPP ក៏ត្រូវបានបង្កើតឡើងដោយឆាប់រហ័សទៀតនោះ មានជនខិលខូចមួយចំនួនអាចមើលឃើញពីចំណុចឆក់ល្វែងនៅក្នុងកម្មវិធីហើយពួកគេអាចបន្លំខ្ចីប្រាក់ពីកម្មវិធីនេះទៅចាយវាយផ្ទាល់ខ្លួនបានយ៉ាងរីករាយ។ ជាក់ស្តែងបើតាមសារព័ត៌មាន Yahoo បានរាយការណ៍ថា មានបុរសអាមេរិកមកពីរដ្ឋតិចសាសអាយុ ២៩ ឆ្នាំម្នាក់ បានបន្លំខ្ចីប្រាក់ដែលជាកម្មវិធី PPP ចំនួន ១,៦ លានដុល្លារអាមេរិក តែតាមការពិតរូបគាត់បានយកលុយទាំងនោះទៅទិញរថយន្ត Lamborghini Urus មួយគ្រឿងតម្លៃ ២២២ ០០០ ដុល្លារមេរិក ទិញនាឡិកាដៃប្រណិតម៉ាក់ Rolex ទិញរថយន្ត Ford F-350 សេរីឆ្នាំ ២០២០ និងដើរលេងស៊ីចាយយ៉ាងសប្បាយរីករាយ។

    ពេលនេះបុរសរូបបានរងនូវការចោទប្រកាន់ជាច្រើនករណីដូចជា ធ្វើរបាយការណ៍ហិរញ្ញវត្ថុក្លែងក្លាយ កុហកនិងបន្លំធនាគារ និងធ្វើការដកលុយពីធនាគារដោយខុសច្បាប់ទៀតផង ខណៈកំពុងប៉ូលិសកំពុងតាមចាប់រូបគាត់។ គេនៅចាំបានថា នាពេលកន្លងមកនេះករណីដូចគ្នាក៏បានកើតឡើងម្តងដែរ ដោយមានបុរសអាមេរិកម្នាក់នៅរដ្ឋផ្លរីដាបានយកប្រាក់កម្ចីកម្មវិធី PPP ទៅទិញរថយន្តម៉ាក Lamborghini Huracan ដែលមានតម្លៃរហូតដល់ ៣១៨ ០០០ ដុល្លារអាមេរិកឯណោះ៕

    រថយន្ត Lamborghini Urus

    អត្ថបទ៖ ភក្តី

    ប្រភព៖ Yahoo, Justice Department

    Share This Post: