ខ្មែរណូត

ស្វែងរក

  • PR

    50លានរៀលពី M-150 ផ្លាស់ប្ដូរវាសនាគ្រួសារមួយ…ដោះបំណុលរួច សល់លុយទិញផ្ទះទិញដី

    BY Khmernote Media August 12, 2020
    50លានរៀលពី M-150 ផ្លាស់ប្ដូរវាសនាគ្រួសារមួយ…ដោះបំណុលរួច សល់លុយទិញផ្ទះទិញដី

    ភ្នំពេញ៖ ឮគេថា១០០០ដង មិនស្មើបានជួបម្ដង បានជួប១០០០ដង មិនស្មើបានភ្លក់ម្ដង ហើយពេលនេះលោក អាន វី បានស្គាល់រសជាតិរង្វាន់ធំលើកដំបូងចំនួន 50លានរៀលពី M150។ ម្ចាស់រង្វាន់រូបនេះបានបញ្ជាក់ថា M-150 បានកែប្រែជីវិតរបស់លោកស្ទើរទាំងស្រុង។

    “ធ្លាប់តែត្រូវរង្វាន់បានមួយដបៗ តែដល់បើកគម្របឃើញពាក្យថា អ្នកឈ្នះរង្វាន់ 50លានរៀល ដូចអត់ចង់ជឿ តែចិត្តចាប់ផ្ដើមអរភ័យ។ ទាក់ទងទៅក្រុមហ៊ុន គេប្រាប់ថាត្រូវមែន ខ្ញុំសប្បាយចង់ហោះ រួចក៏តេប្រាប់ប្រពន្ធខ្ញុំភ្លាម។ ដំបូងគាត់អត់ជឿទេ គាត់ថាកំពុងតែអត់លុយផង កុំយករឿងចឹងៗមកនិយាយលេង។ ល្ងាចឡើងចេញពីធ្វើការ ខ្ញុំបង្ហាញគម្របដប M-150 គាត់ស្រែកហ៊ោទាំងទឹកភ្នែក”

    ក្នុងជីវភាពជាអ្នករត់កង់បី រស់នៅបន្ទប់ជួលជាមួយប្រពន្ធដែលជាកម្មកររោងចក្រ ខណៈកូនស្រីតូចនៅស្រុកជាមួយយាយតា ជីវិតគ្រួសារមិនត្រឹមតែខ្វះភាពកក់ក្ដៅនិងសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រឈមនឹងបញ្ហាលុយកាក់យ៉ាងធ្ងន់ធ្ងរ ស្របពេលមុខរបរមិនប្រាកដប្រជាដោយសារវិបត្តិមេរោគ COVID-19។ ចំណូលធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ លោក អាន វី ត្រូវចំណាយលើការបង់រំលស់កង់បី 140ដុល្លារក្នុងមួយខែ ថ្លៃអាហារ បន្ទប់ជួល ប្រាក់ផ្ញើឲ្យកូន និងចំណាយផ្សេងៗទៀត។ ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ លោក អាន វី និងភរិយាមិនដែលបានគេងស្កប់ស្កល់ពេញភ្នែកឡើយ ព្រោះខ្វល់ខ្វាយរឿងជីវភាព និងខ្លាចគ្មានលុយបង់ធនាគារ។

    ធ្លាប់តែត្រូវរង្វាន់បានមួយដបៗ តែដល់បើកគម្របឃើញពាក្យថា អ្នកឈ្នះរង្វាន់ 50លានរៀល ដូចអត់ចង់ជឿ តែចិត្តចាប់ផ្ដើមអរភ័យ

    Posted by Khmernote on Wednesday, August 12, 2020

    ឥឡូវនេះ រង្វាន់ទឹកប្រាក់ 50លានរៀល ពី M-150 បានផ្លាស់ប្ដូរជីវិតគ្រួសាររបស់លោកអាន វីទាំងស្រុង។ លោកអាចបង់ផ្ដាច់កង់បី ទិញផ្ទះនិងដីនៅស្រុកពីប្អូនរបស់ខ្លួននៅស្រុកបាធាយ ខេត្តកំពង់ចាម និងសល់ប្រាក់មួយចំនួនទៀតអាចសម្រួលដល់ជីវភាពគ្រួសាររបស់ខ្លួនឲ្យធូរជាងមុនច្រើន។ លោក អាន វីជឿថា ក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ ច្បាស់ជាត្រូវជួបលាភសំណាងនៅថ្ងៃណាមួយមិនខាន ហើយថ្ងៃណាមួយនឹងមកដល់យ៉ាងប្រាកដ គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។ លោក អានវី រំលឹកថា លោកពិសា M-150 ដើម្បីបំបាត់ភាពធីងធោង អត់ងងុយ អស់កម្លាំង ឈឺក្បាលហើយដោយលាភសំណាងបានមកដល់ លោកក៏ឈ្នះរង្វាន់ដ៏ធំនេះជាលើកដំបូងក្នុងជីវិតរបស់លោក និងធ្វើឲ្យគ្រួសារលោកទទួលបានពន្លឺសុភមង្គលថ្មី លែងខ្វះខាតដូចមុន។

    ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងអច្ឆរិយ ឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើន កម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់ សរុបច្រើនជាង 10,000,000,0000 រៀល (មួយម៉ឺនលានរៀល) និងរង្វាន់ ភេសជ្ជៈប៉ូវកម្លាំង M-150ជាច្រើនដប ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ 50លានរៀល ។

    Share This Post: