ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របបអាហារទាំង៥ ដែលជាជំនួយដល់ខួរក្បាល និងជួយឲ្យខួរក្បាលមានការចងចាំល្អ

    BY Khmernote Media May 25, 2018
    របបអាហារទាំង៥ ដែលជាជំនួយដល់ខួរក្បាល និងជួយឲ្យខួរក្បាលមានការចងចាំល្អ

    អ្នកដឹងហើយថាខួរក្បាលរបស់មនុស្សគឺជាផ្នែកមួយដ៏សំខាន់ ដែលអ្នកទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ មិនអាចមានការធ្វេសប្រហែសបាននោះទេ។ ហេតុនេះដើម្បីការពារ ក៏ដូចជាជំនួយដល់ការលូតលាស់របស់ខួរក្បាលរបស់អ្នក អ្នកគយរតែទទួលទានអាហារដែលមានជីជាតិខាងក្រមនេះ៖

    ១. គួរតែបរិភោគអាហារដែលមានជាតិអាស៊ីតខ្លាញ់ ព្រោះថាវាមានប្រូតេអ៊ីនខ្ពស់សម្រាប់ជំនួយដល់ខួរក្បាល។ លើសពីនេះអាស៊ីតខ្លាញ់គឺជាសមាសភាគមួយនៃកោសិកាខួរក្បាល ដែលវាសំបូរនៅក្នុងសាច់ត្រី ហើយវាក៏ជួយបង្ការការកើតមានជំងឺបេះដូងនិងជំងឺសរសៃឈាមបេះដូងផងដែរ។

    ២. ស៊ុតជាសារធាតុចិញ្ចឹមដែលត្រូវការដើម្បីបង្កើតកោសិកាខួរក្បាល ដែលជួយដល់ការរៀនសូត្ររបស់មនុស្សគ្រប់គ្នា។

    ៣. ស្រូវសាលី ជាប្រភពនៃកាបូអ៊ីដ្រាតដែលផ្តល់ថាមពលខ្ពស់, ជាតិខ្លាញ់ទាប, វីតាមីន, ជាតិខនិកនិងជាតិសរសៃដែលកាត់បន្ថយជាតិស្ករនៅក្នុងឈាម ដែលវាមានផលល្អបំផុតសម្រាប់ខួរក្បាល។

    ៤. គ្រាប់ Walnut​ មានជាតិប្រូតេអ៊ីនដែលរួមមានវីតាមីន B ដែលផ្តល់ថាមពលនិងការអភិវឌ្ឍនៃខួរក្បាល។ លើសពីនេះវាជួយបង្កើនសមត្ថភាពខួរក្បាលប្រឆាំងនឹងការខូចខាតរ៉ាឌីកាល់សេរីចំពោះកោសិកាខួរក្បាលផងដែរ។

    ៥. ចេកមានវីតាមីន B6 ដែលអាចជួយឲ្យទំនាក់ទំនងរវាងសាច់ដុំនិងសរសៃប្រសាទដំនើរការបានល្អ ហើយវាក៏ជួយផលិត serotonin នៅក្នុងខួរក្បាលទៀតផង៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay