វិធីងាយៗដែលជួយឲ្យអ្នកធ្វើម៉ូតសក់ដោយខ្លួនឯងបានពុំចាំបាច់ចំណាយថវិកា
សុភាពនារីមួយចំនួនតែងតែមានការលំបាក និងខ្ជិលដែលត្រូវទៅធ្វើសក់ម្ដងៗ ដោយសារតែត្រូវចំណាយពេលយូរ ក៏ដូចជាចំណាយថវិកាច្រើន។ ប៉ុន្ដែអ្នកអស់បារម្ភទៀតហើយជាមួយនឹងម៉ូតសក់ដ៏សាមញ្ញមួយនេះ ដែលលោកអ្នកអាចរៀនធ្វើដោយខ្លួនឯងបានជាពិសេសវាក៏ទទួលបានការពេញនិយមរបស់នារីសម័យថ្មីផងដែរ៖
១. ជំហានទី១៖ អ្នកត្រូវសិតសក់របស់អ្នកឲ្យបានរលូនជាមុនជៀសវាងការមានសក់ទាក់។ បន្ទាប់មកអ្នកយកម៉ាស៊ីនមកគៀបសក់អ្នកឲ្យចេញជាទឹករលកតិចៗ ដើម្បីរក្សាឲ្យវានូវរួញអ្នកគួរតែយក Hairspray មកបាញ់ហើយទុកប្រហែល៥ នាទី។
២. ជំហានទី២៖ នៅពេលដែលសក់របស់អ្នកចេញរលកស្អាតហើយ អ្នកចាប់ផ្ដើមបែងចែកសក់របស់អ្នកជា ២ចំណែកបន្ទាប់មកយកចំណែកដែលនៅខាងក្រោមបួងវាទុកមួយឡែក។ ចំណែកដែលនៅសល់អ្នកគ្រាន់តែយកមកក្រងហើយទំលាក់នៅសងខាង។
៣. ជំហានទី៣៖ នៅពេលដែលអ្នកក្រងសក់រួចហើយ អ្នកចាប់ផ្ដើមយកសក់ក្រងនោះមកព័ទ្ធជុំវិញសក់បួងរបស់អ្នកដើម្បីធានាឲ្យវាជាប់ល្អ អ្នកគួរតែយកដង្កៀប គៀបសក់មកគៀបបន្ថែម។ នៅពេលដែលគៀបស្អាតហើយអ្នកគ្រាន់តែចាប់ហែកសក់ក្រងរបស់អ្នកឲ្យចេញជាក្លែបធំៗដើម្បីឲ្យចេញរាងដូចជាផ្កាទៅតាមចំណងចំណូលចិត្តរបស់អ្នក។
៤. ជំហានទី៤៖ ជាចុងក្រោយអ្នកគ្រាន់តែពិនិត្យមើលពីសភាពសក់របស់អ្នក ថាតើគៀបជាប់ដែររឺទេ? បន្ទាប់មកអ្នកគ្រាន់តែបាញ់ Hairspray ជាការស្រេច៕
អត្ថបទ៖ Sai
ប្រភព៖timesofindia