ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកនិយាយថា គ្មានភស្តុតាងអាចបញ្ជាក់ថា សាច់អាចចម្លងជំងឺកូវីដ១៩នោះទេ

    BY autoadmin August 14, 2020
    អង្គការសុខភាពពិភពលោកនិយាយថា គ្មានភស្តុតាងអាចបញ្ជាក់ថា សាច់អាចចម្លងជំងឺកូវីដ១៩នោះទេ

    អង្គការសុខភាពពិភពលោកនិយាយថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា មេរោគ COVID-19 ត្រូវបានចម្លងមកមនុស្សតាមរយៈការផលិតនិងការចែកចាយសាច់នោះទេ។ មន្ត្រីអង្គការសុខភាពពិភពលោកបានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ ដែលជាការឆ្លើយតបនឹងសេចក្តីប្រកាសរបស់ប្រទេសចិន ដែលបានរកឃើញដាននៃមេរោគជំងឺនេះនៅក្នុងសាច់មាន់ក្លាសេ ដែលនាំចូលពីប្រទេសប្រេស៊ីល។

    ប្រធានបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកសម្រាប់ការឆ្លើយតបនឹងមេរោគឆ្លង អ្នកស្រី Maria Van Kerkhove បាននិយាយថា អង្គការបានទទួលដឹងអំពីរបាយការណ៍នេះ ប៉ុន្តែបាននិយាយថាប្រទេសចិនបានរកឃើញករណីវិជ្ជមានតិចតួចបំផុតបន្ទាប់ពីបានធ្វើតេស្តលើសំណាករាប់សែន។ អ្នកស្រីបានបន្ថែមថា បើទោះបីជាមេរោគអាចចូលទៅក្នុងសាច់ទាំងនោះ មេរោគនឹងងាប់អស់ប្រសិនមានការចម្អិនត្រឹមត្រូវ។

    ចំណែកប្រធានកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់ WHO លោក Michael Ryan បាននិយាយថា ក្រុមមន្រ្តីនឹងបន្តតាមដានការរកឃើញនេះ ប៉ុន្តែមិនមានភ័ស្តុតាងណាមួយបញ្ជាក់ថា មេរោគត្រូវបានចម្លងតាមរយៈខ្សែចង្វាក់អាហារទេ។ គួរឱ្យដឹងដែរថានេះមិនមែនជាលើកទីមួយទេ ដែលប្រទេសចិនរកឃើញដានមេរោគ COVID-19 នៅលើអាហារឆៅទាំងនេះ ដោយកាលពីមុនខ្លួនក៏បានរកឃើញមេរោគលើកញ្ចប់បង្គា និងក្ដារកាត់សាច់ត្រីសាល់ម៉ុនជាដើម៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: