ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តារាស្រីរឿងកូនជ្រូកដ៏ល្បីល្បាញគឺនាង Mia Khalifa ប្រកាសដេញថ្លៃលក់វ៉ែនតា ដែលនាងពាក់ថតរឿង ដើម្បីយកប្រាក់ជួយប្រទេសលីបង់

    BY autoadmin August 17, 2020
    តារាស្រីរឿងកូនជ្រូកដ៏ល្បីល្បាញគឺនាង Mia Khalifa ប្រកាសដេញថ្លៃលក់វ៉ែនតា ដែលនាងពាក់ថតរឿង ដើម្បីយកប្រាក់ជួយប្រទេសលីបង់

    ខណៈដែលពិភពលោកទាំងមូលកំពុងសម្តែងនូវការសោកស្តាយនិងចូលរួមជួយប្រទេសលីបង់ដែលទើបនឹងជួបហេតុការណ៍ផ្ទុះសារធាតុគីមីដ៏ធំសម្បើមតាមរូបភាពផ្សេងៗនោះ តារាសម្តែងស្រីក្នុងវិស័យភាពយន្តអាសអាភាស ដ៏ល្បីល្បាញម្នាក់គឺនាង Mia Khalifa ក៏បានប្រកាសជួយប្រទេសលីបង់ផងដែរតាមរយៈដាក់លក់ដេញថ្លៃវ៉ែតាផ្ទាល់ខ្លួនរបស់នាងដែលនាងតែពាក់ក្នុងពេលសម្តែងភាពយន្តអាសអាភាស។

    គួរបញ្ជាក់ជូនថា នាង Mia Khalifa គឺជាកូនកាត់លីបង់-អាមេរិក ដោយនាងបានកើតនៅក្នុងទីក្រុងបេរូត ប្រទេសលីបង់ ដែលជាកន្លែងកើតហេតុផ្ទាល់តែម្តង បច្ចុប្បន្ននាងមានអាយុ ២៧ ឆ្នាំ ហើយរូបនាងត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិសរុបប្រមាណជា ៤ លានដុល្លារអាមេរិក។

    ដោយឡែកវ៉ែនតាដងជ័រពណ៌ខ្មៅរបស់នាងនោះកំពុងត្រូវបានដាក់លក់ដេញថ្លៃនៅក្នុងគេហទំព័រ eBay ដោយផ្ដើមពីតម្លៃ ១០ ម៉ឺនដុល្លារអាមរិក ហើយនាងបានបញ្ជាក់ថា ប្រាក់ដែលនាងទទួលបានពីការលក់វ៉ែនតានេះទាំងអស់នឹងត្រូវបរិច្ចាគជូនកាក់បាទក្រហមលីបង់សម្រាប់ប្រើប្រាស់ក្នុកម្មវិធីជួយសង្គ្រោះផ្សេងៗ។ សូមរម្លឹកជូនថា កាលពីថ្ងៃទី ៤ ខែ សីហា កន្លងទៅនេះ មានសារធាតុគីមីទំងន់ ២ ៧៥០ តោន បានផ្ទុះឡើងនៅក្នុងកំពង់ផែក្រុងបេរូត និងបានសម្លាប់មនុស្សជាង ២០០ នាក់ និងរាប់ពាន់នាក់ទៀតបានរងរបួស ហើយហេតុការណ៍នេះក៏បានធ្វើឲ្យលីបង់ត្រូវខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ World of Buzz

    Share This Post: