ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពស់ពិសមួយក្បាលក្លាយជាចំណីឆ្ងាញ់របសនិសិត្សមួយក្រុម ក្រោយត្រូវបានគេប្រទះឃើញវានៅក្នុង…

    BY Khmernote Media May 25, 2018
    ពស់ពិសមួយក្បាលក្លាយជាចំណីឆ្ងាញ់របសនិសិត្សមួយក្រុម ក្រោយត្រូវបានគេប្រទះឃើញវានៅក្នុង…

    ប្រទេសចិន ៖ វាគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួនបែរជាមានសត្វមានពិស ដូចជាក្អែក ខ្ទួយ ខ្យារដំរី រឺពស់ជាដើមនោះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានហួសចិត្តមួយ ដែលក្នុងបន្ទប់ស្នាក់របស់សិស្សប្រុសក្នុងសាលាស្រាប់មានពស់ពិសសាហាវមួយក្បាល។


    ទីភ្នាក់ងារព័ត៌មាន Xinhua បានអោយដឹងថាពស់ពិសនេះបានវាយលុកលុយពេញបន្ទប់ស្នាក់នេះរបស់សិស្សប្រុសក្នុងមហាវិទ្យាល័យវិជ្ជាជីវៈមួយកន្លែងនាទីក្រុង Chongqing។ អ្វីកាន់តែហួសចិត្តនោះគឺសិស្សប្រុសទាំងអស់មិនត្រឹមតែមិនខ្លាច បែរជាហ៊ានប្រថុយចាប់ពស់ពិសមួយក្បាលនោះយកមកធ្វើម្ហូបទៀតផង។ ពស់ដែលចាប់បាននោះត្រូវបានសិស្សទាំងអស់នោះយកមកធ្វើជាសាច់សំរាប់ឆ្នាំងភ្លើង ហើយថែមទាំងថតបង្ហោះពេញបណ្តាញសង្គទៀតផង។ តាមប្រភពបានអោយដឹងថាសាលានេះមានទីតាំងនៅក្បែរភ្នំពិតមែន តែគេបានដាក់ឧបករណ៍ការពារដែលមិនអាចអោយសត្វដូចពស់ជាដើមចូលបាននោះទេ៕


    អត្ថបទ ៖ Mali
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay