ញាក់សាច់! បុរសម្នាក់ត្រូវគេចាក់មួយកាំបិតជាប់ក្បាល ហើយនៅដើរទៅពេទ្យខ្លួនឯងបានទៀត
ប្រេស៊ីល៖ បុរសម្នាក់បានធ្វើឲ្យក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលមានកាំបិតដ៏មុតស្រួចមួយជាប់នៅលើក្បាលរបស់គាត់ តែគាត់នៅតែអាចដើរទៅមន្ទីរពេទ្យបានដោយខ្លួនឯង និងអាចនិយាយបានធម្មតាគ្មានការឈឺចាប់អ្វីទាល់តែសោះ។ ភាពភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Restoration ស្ថិតនៅក្នុងក្រុង Recife ប្រទេសប្រេស៊ីល។
បុរសជាជនរងគ្រោះតែគ្មានការតក់ស្លុត និងឈឺចាប់នោះមានឈ្មោះថា Pedro Ferreira អាយុ៣៤ឆ្នាំ ជាអតីតក្មេងទំនើង ជាចោរលួច ធ្លាប់ដើរវាយគ្នា និងធ្លាប់ជាប់គុកម្តងរួចមកហើយកាលពីឆ្នាំ ២០១៤។ បុរសជនរងគ្រោះបានប្រាប់ក្រុមគ្រូពេទ្យថា បន្ទាប់ពីគាត់បានធ្វើសកម្មភាពលួចរបស់គេរួច គាត់បានជួបប្រទះនឹងក្រុមក្មេងទំនើងដែលគាត់ធ្លាប់វាយធ្វើបាបគេកាលពី ឆ្នាំ ២០១៤ នោះ ហើយសត្រូវចាស់របស់គាត់នោះ បានយកកាំបិតនេះមកចាក់ចំក្បាលរបស់គាត់តែម្តង។
ក្រោយធ្វើការព្យាបាលរបួសរបស់ជនរងគ្រោះនេះរួច រូបគាត់ត្រូវបានគេបញ្ជូនទៅកាន់ស្ថានីយ៍ប៉ូលិស និងត្រូវជាប់គុកសារជាថ្មីម្តងទៀត៕
ប្រភព៖ mirror


