ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វីលីពីនផលិតម៉ាស់ពិសេសសម្រាប់ពាក់ញ៉ាំតែគុជនៅទីសាធារណៈក្នុងសម័យកាលកូវីដ ១៩

    BY autoadmin August 16, 2020
    ហ្វីលីពីនផលិតម៉ាស់ពិសេសសម្រាប់ពាក់ញ៉ាំតែគុជនៅទីសាធារណៈក្នុងសម័យកាលកូវីដ ១៩

    ហ្វីលីពីន៖ តែគុជគឺជាភេសជ្ជៈដ៏មានប្រជាប្រិយភាពសម្រាប់យុវវ័យនៅក្នុងប្រទេសហ្វីលីពីន ហើយជាធម្មតាពួកគេនិយាមញ៉ាំភេសជ្ជៈប្រភេទនេះនៅទីសាធារណៈ។ យ៉ាងណាក្តី ក្នុងអំឡុងពេលដែលប្រទេសហ្វីលីពីនកំពុងជួបប្រទះនូវការរាតត្បាតនៃជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរដូចនេះ ការបង្ហាញខ្លួនទៅសាធារណៈដើម្បីញ៉ាំតែគុជនោះអាចប្រឈមនឹងការចម្លងមេរោគខ្ពស់ណាស់ ប្រសិនបើលោកអ្នកមិនបានការពារខ្លួនឲ្យបានត្រឹមត្រូវនោះទេ។ ស្ថិតនៅក្នុងស្ថានភាពនេះក្រុមអ្នកច្នៃម៉ូតហ្វីលីពីនបានសម្រេចបង្កើតម៉ាស់ពិសេសម្យ៉ាងសម្រាប់ពាក់ញ៉ាំតែគុជ ដោយម៉ាស់នោះមានប្រហោងតូចនិងអាចបិទបើកបានមួយនៅក្បែរមាត់សម្រាប់អនុញ្ញាតឲ្យអ្នកពាក់អាចបើកញ៉ាំតែគុជបានដោយងាយស្រួលដោយមិនចាំបាច់ដោះម៉ាស់ចេញពីមាត់នោះទេ។

    បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ម៉ាស់នេះមានគុណភាពការពារមេរោគបានខ្ពស់ដូចម៉ាស់ពេទ្យធម្មតាដែរ ហើយតម្លៃរបស់វាវិញគឺត្រូវបានគេដាក់លក់សម្រាប់ម៉ាស់មួយមានតម្លៃ ១ ០០០ ប៉េសូ (២០,៥ ដុល្លារអាមេរិក)។ ថ្បិតតែម៉ាស់នេះមានតម្លៃខ្ពស់បន្តិចមែន តែវាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យហ្វីលីពីន ព្រោះនៅក្នុងចំណោមពួកគេម៉ាស់នេះមិនត្រូវអាចការពារជំងឺបាននោះទេ តែវាថែមទាំងបានបង្ហាញនូវភាពស៊ីវិល័យរបស់ពួកគេទៀតផង៕

    អត្ថបទ៖ភក្តី

    ប្រភព៖ World of Buzz

    Share This Post: