ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសថៃចាប់ខ្លួនស្រ្តីភេទទី ៣ ខ្មែរម្នាក់ដែលជាមេខ្យល់ជួញដូរសេវាផ្លូវភេទ និងអ្នកជារៀបចំកម្មវិធីជប់លៀងផ្លូវភេទដ៏សកម្មមួយនៅក្នុងប្រទេសថៃ (មានវីដេអូ)

    BY autoadmin August 15, 2020
    ប៉ូលិសថៃចាប់ខ្លួនស្រ្តីភេទទី ៣ ខ្មែរម្នាក់ដែលជាមេខ្យល់ជួញដូរសេវាផ្លូវភេទ និងអ្នកជារៀបចំកម្មវិធីជប់លៀងផ្លូវភេទដ៏សកម្មមួយនៅក្នុងប្រទេសថៃ (មានវីដេអូ)

    ថៃ៖ សារព័ត៌មាន Bangkok Post បានរាយការណ៍ថា ប៉ូលិសថៃនៅខេត្តសាកែវ ដែលជាតំបន់ព្រំប្រទល់ថៃ-កម្ពុជាបានចាប់ខ្លួនស្រ្តីភេទទី៣ ជនជាតិខ្មែរម្នាក់ដែលជាមេខ្យល់នាំក្មេងស្រីអាយុក្រោម១៨ឆ្នាំចំនួន៣នាក់ទៅរួមភេទជាមួយភ្ញៀវ និងជាអ្នករៀបចំកម្មពិធីជប់លៀងផ្លូវភេទ (ជាកម្មវិធីដែលមានសេវាផឹកស៊ីកំសាន្តនិងផ្តល់សេវារួមភេទជាក្រុមដោយសេរីក្នុងកញ្ចប់តែមួយ) ដ៏សកម្មម្នាក់។ ប្រភពខាងលើបានបន្តថា ការចាប់ខ្លួនត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ១៣ ឈានចូលថ្ងៃទី ១៤ ខែ សីហាកន្លងទៅនេះនៅក្នុងរមណីយដ្ឋាន Le Min ក្នុងខេត្តសាកែវ នៃប្រទេសថៃ។

    មេខ្យល់ជនជាតិកម្ពុជារូបនេះត្រូវបានគេស្គាល់ថាមានអាយុ ២៩ ឆ្នាំ និងបានប្រើឈ្មោះគណនីបណ្តាញសង្គមថា Wan Jo សម្រាប់ទាក់ទងភ្ញៀវតាមរយៈបណ្តាញសង្គម Twitter ហើយកន្លងមកទីកន្លែងដែលមេខ្យល់រូបនេះមានបណ្តាញច្រើននិងធ្លាប់រកស៊ីបាននោះមានដូចជាក្រុងបាងកក ខេត្តចាន់បូរី និងខេត្តសាកែវនេះផ្ទាល់តែម្តង។ បើតាមប៉ូលិសថៃបានបញ្ជាក់ថា ក្មេងស្រីទាំង ៣ នាក់ក្នុងករណីនេះសុទ្ធតែជនជាតិថៃ ហើយដើម្បីបង្រ្កាបករណីនេះគឺប៉ូលិសបានប្រើប្រាស់ជនបង្កប់ម្នាក់ឲ្យមកស្វែងរកកញ្ចប់សេវាផ្លូវភេទពីមេខ្យល់ហើយក្រោយមកជនបង្កប់រូបនោះបានលួចរាយការណ៍ជូនអាជ្ញាធរដើម្បីធ្វើការបង្រ្កាបតែម្តង។ ជនពាក់ព័ន្ធក្នុងករណីនេះត្រូវបានប៉ូលិសថៃឃាត់ខ្លួនទាំងអស់និងត្រូវប្រឈមនឹងការទទួលទោសតាមផ្លូវច្បាប់ជាធរមានផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Bangkok Post

    Share This Post: