BOOSTRONG ចែកអាំងប៉ាវ FREE FREE នៅសៀមរាប
កាន់តែពិសេសហើយនៅថ្ងៃចូលឆ្នាំចិននេះសម្រាប់អ្នកខេត្តសៀមរាបពីក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង BOOSTRONG បានរៀបចំអាំងប៉ាវជាពិសេសមួយជួនដល់បងប្អូនយើងនៅខេត្តសៀមរាបទាំងអស់គ្នា។ អាំងប៉ាវដ៏ពិសេសនេះគឺ ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង នឹងរៀបចាំការប្រគំតន្ត្រីដ៏ធំបែប រ៉ក រ៉ក សុទ្ធសាធដែលមិនធ្លាប់មានពីមុនមកជួនដល់អ្នកសៀមរាបជាអាំងប៉ាវកំសាន្តអារម្មណ៍ ឲ្យរសាយអស់ទុក្ខកង្វល់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីជួបតែសិរីសួស្ដី ហេង ហេង កើនមាស កើនប្រាក់ច្រើនៗក្នុងឆ្នាំថ្មីនេះ។
បើតាមក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង បានឲ្យដឹងថា ក្រុមហ៊ុននឹងរៀបចំអាំងប៉ាវដ៏ធំមួយនេះឲ្យពិសេសជាងគេបង្អស់។ ទោះបីជាសៀមរាបជាខេត្តទីបីដែល BOOSTRONG ROCK ON FIRE នឹងរៀបចំប្រគំតន្ត្រីបែប រ៉ក រ៉ក បន្ទាប់ពីខេត្តកំពង់ចាម និងខេត្តបាត់ដំបងក៏ដោយ តែនៅខេត្តនេះនឹងមានការសម្ដែងយ៉ាងពិសេសអស្ចារ្យជាច្រើនមិនឲ្យចាញ់ខេត្តដ៏ទៃទេ។ មិនថាតែការរៀបចំផ្សេងៗទេ សូម្បីតែការស្លៀកពាក់ក៏ជាលក្ខណៈរ៉ក រ៉កដែរ ដូច្នេះហើយចំពោះការប្រគំតន្ត្រីបែប រ៉ក រ៉ក នៅខេត្តសៀមរាបនេះ BOOSTRONG នឹងរៀបចំឲ្យប្លែកខុសពីខេត្តដទៃដែលធ្លាប់ធ្វើកន្លងមក។
ចំពោះអាំងប៉ាវជាការប្រគំតន្ត្រីនេះនឹងធ្វើឲ្យបងប្អូនយើងទទួលបានភាពសប្បាយរីករាយបំបាត់អស់ភាពតានតឹងនិងទុក្ខកង្វល់ដើម្បីទទួលបានលាភថ្មី សិរីសួស្ដីថ្មី ង៉ូវហេងថ្មីៗ មាសប្រាក់ហូរចូលមិនចេះដាច់ចាប់តាំងពីពេលប្រគំតន្ត្រីនេះតទៅ ហើយបងប្អូនយើងក៏នឹងមានឱកាសឈ្នះរង្វាន់ទូរទស្សន៍ SMART TVនិងម៉ូតូកាលីបយុវវ័យ KAWASAKI ពីការចូលរួមនេះផងដែរ។ ឆ្នាំថ្មី ង៉ូវហេងថ្មីៗ កុំភ្លេចមកទទួលយកអាំងប៉ាវឆ្នាំថ្មីនេះពីភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ទាំងអស់គ្នានៅថ្ងៃទី 17 កុម្ភៈ ក្នុងដីឡូត៍ចុងកៅស៊ូ ទីរួមខេត្តសៀមរាប។ ការប្រគំតន្ត្រីនេះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV ចាប់ពីម៉ោង 8 យប់ផងដែរ។










