ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិស្សសាលាថៃបានប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ហើយបានសម្ដែងឈុតមួយដែលបង្ហាញពីគ្រូចាប់កាត់សក់កូនសិស្សយ៉ាងមិនសំចៃដៃ (មានវីដេអូ)

    BY autoadmin August 24, 2020
    សិស្សសាលាថៃបានប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ហើយបានសម្ដែងឈុតមួយដែលបង្ហាញពីគ្រូចាប់កាត់សក់កូនសិស្សយ៉ាងមិនសំចៃដៃ (មានវីដេអូ)

    ប៉ុន្មានរយៈចុងក្រោយនេះប្រទេសថៃ ពិសេសគឺក្រុមនិស្សិត មានការប្រមូលផ្ដុំគ្នាតវ៉ាជាច្រើនដង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្នក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា ហើយឥឡូវនេះសូម្បីតែសិស្សតូចៗក៏ចូលរួមក្នុងការតវ៉ានេះដែរ ដើម្បីទាមទារឱ្យមានការធ្វើកំណែទម្រង់ឡើងវិញ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បាននិយាយថា កាលពីអាទិត្យមុននេះមានកូនសិស្សប្រមាណជា ៤០០នាក់ បានធ្វើការតវ៉ានៅខាងក្រៅការិយាល័យរដ្ឋមន្ត្រីក្រសួងអប់រំ ជាមួយនឹងឈុតសម្ដែងមួយ បង្ហាញពីគ្រូម្នាក់បានចាប់កាត់សក់សិស្សស្រីម្នាក់ ដែលការសម្ដែងនេះកំពុងបង្ហាញពីការប្រឆាំងច្បាប់ដ៏តឹងរឹងដែលត្រូវបានអនុវត្តចំពោះសិស្សសាលារបស់ប្រទេសថៃ។

    គួរឱ្យដឹងដែរថា ក្រុមអ្នកតវ៉ាបានបន្ដប្រមូលផ្ដុំគ្នាតវ៉ាជាបន្ដបន្ទាប់ ហើយពួកគេក៏បានចោទប្រកាន់លោក ប្រាយុទ្ធ ចាន់អូចា ថាបានធ្វើការបន្លំសន្លឹកឆ្នោតកាលពីឆ្នាំមុន បន្ទាប់ពីលោកបានកាន់អំណាចនៅក្នុងរដ្ឋប្រហារយោធាមួយកាលពីឆ្នាំ២០១៤។ ស្របជាមួយការប្រឆាំងនឹងរដ្ឋាភិបាលនេះ ក្រុមសិស្សក៏បានសម្ដែងជាឈុតគ្រូចាប់កាត់សក់សិស្សស្រីដែលកំពុងតែយំម្នាក់ ហើយបន្ទាប់មកសិស្សស្រីម្នាក់នោះបានទន់ជង្គង់អង្គុយដល់ដី។ នេះមិនមែនគ្រាន់តែជាការសម្ដែងឱ្យមើលនោះទេ វាគឺជាការពិត ដោយសារមួយរយៈមុនមានការបែកធ្លាយរឿងអាស្រូវរបស់គ្រូនៅប្រទេសថៃ ចាប់កាត់សក់កូនសិស្សបែបនេះពិតមែន។ ចង់ជ្រាបច្បាស់ថាពួកគេសម្ដែងបែបណា សូមមើលវីដេអូនៅខាងក្រោម៖

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: