ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដឹងការពិតហើយ! ប្រអប់ខ្មៅរបស់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលបានធ្លាក់សម្លាប់មនុស្សជាង១០០នាក់នោះ បង្ហាញថាយន្តហោះត្រូវរងការវាយប្រហារដោយគ្រាប់មីស៊ីលចំនួន២គ្រាប់

    BY autoadmin August 24, 2020
    ដឹងការពិតហើយ! ប្រអប់ខ្មៅរបស់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលបានធ្លាក់សម្លាប់មនុស្សជាង១០០នាក់នោះ បង្ហាញថាយន្តហោះត្រូវរងការវាយប្រហារដោយគ្រាប់មីស៊ីលចំនួន២គ្រាប់

    អ៊ីរ៉ង់៖ ក្រុមអ្នកវិភាគអ៊ីរ៉ង់បានឲ្យដឹងថា យោងតាមការវិភាគទៅលើប្រអប់ខ្មៅដែលមាននៅក្នុងយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ដែលបានធ្លាក់កាលពីខែមករាកន្លងទៅនេះបានបង្ហាញថា យន្តហោះបានធ្លាក់បន្ទាប់ពីបានរងនូវការវាយប្រហារដោយមីស៊ីលចំនួន ២ គ្រាប់។ គួររម្លឹកជូនថាកាលពីថ្ងៃទី៨ ខែមករា ដើមឆ្នាំ២០២០នេះ មានយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនមួយគ្រឿង បានធ្លាក់នៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់ និងបានសម្លាប់មនុស្សសរុបចំនួន ១៧៦នាក់ ហើយគេនៅចាំបានថា ក្នុងអំឡុងពេលនោះអ៊ីរ៉ង់ និងអាមេរិកកំពុងតែមានភាពតានតឹងដាក់គ្នាយ៉ាងខ្លាំងផងដែរ។

    ចម្លើយពិតប្រាកដនៃដើមហេតុដែលបង្កឲ្យមានហេតុការណ៍អកុសលនេះ កើតឡើងនៅតែស្ថិតក្នុងភាពស្រពិចស្រពឹលក្នុងរយៈពេលជាច្រើនខែមកនេះ យ៉ាងណាក្តីថ្មីៗនេះអ្នកវិភាគប្រអប់ខ្មៅអ៊ីរ៉ង់បានរកឃើញថា យន្តហោះដឹកអ្នកដំណើរត្រូវបាញ់ប្រហារដោយមីស៊ីលចំនួន ២គ្រាប់ ក្នុងរយៈពេល ២៥ វិនាទី បន្តបន្ទាប់គ្នា ដោយគ្រាប់ទីមួយគេបានឮសំឡេងនៃការផ្ទុះយ៉ាងច្បាស់ ហើយសំឡេងនៃគ្រាប់ទីមួយមិនទាន់បាត់ផង ពោលគឺត្រឹមតែ ២៥ វិនាទី បន្ទាប់មកទៀត គេបានឮសំឡេងមីស៊ីលមួយគ្រាប់បន្ថែមទៀត។ បើទោះជាយ៉ាងនេះនេះក្តី ក្រុមអ្នកវិភាគគ្រាន់តែវិភាគរកឃើញនូវមូលហេតុបច្ចេកទេសនៃការធ្លាក់យន្តហោះប៉ុណ្ណោះ ហើយចំពោះប្រទេសណាមួយដែលជាអ្នកបើកការបាញ់ប្រហារនេះនៅមិនទាន់មានអ្នកណាម្នាក់អាចបង្ហាញជូនជាសាធារណៈនៅឡើយទេ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ Daily Mail

    Share This Post: