ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    TikTok គ្រោងដាក់បណ្ដឹងប្ដឹងឡើងតុលាការ ចំពោះការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ

    BY autoadmin August 24, 2020
    TikTok គ្រោងដាក់បណ្ដឹងប្ដឹងឡើងតុលាការ ចំពោះការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ

    កាលពីពេលថ្មីៗនេះក្រុមហ៊ុន TikTok បានបញ្ជាក់ប្រាប់សារព័ត៌មាន CNBC ថា ខ្លួនគ្រោងនឹងប្តឹងបកមករដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ជុំវិញបទបញ្ជាប្រតិបត្តិដែលហាមឃាត់កម្មវិធីចែកចាយវីដេអូ TikTok មិនឱ្យធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនមេគឺ ByteDance ខណៈទាមទារចង់ឱ្យ TikTok ត្រូវតែលក់ប្រតិបត្តិការនៅសហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុនឯកជនអាមេរិក។ បណ្តឹងរបស់ TikTok អាចនឹងត្រូវដាក់ជូនឆាប់ៗនៅសប្តាហ៍នេះផ្ទាល់តែម្ដង។

    អ្នកនាំពាក្យក្រុមហ៊ុន TikTok បាននិយាយថា ក្រុមហ៊ុនបានខិតខំប្រឹងប្រែងរកដំណោះស្រាយ ប៉ុន្តែរដ្ឋបាលលោក ត្រាំ បានព្រងើយកន្តើយនឹងការពិត ហើយបានព្យាយាមជ្រៀតជ្រែកចូលទៅក្នុងការពិភាក្សារវាងក្រុមហ៊ុនឯកជន។ យោងតាមអ្នកតំណាងរបស់ TikTok ពួកគេគឺគ្មានជម្រើសអ្វីផ្សេងក្រៅពីត្រូវងាកទៅរកប្រព័ន្ធតុលាការ ដើម្បីតតាំងនឹងបទបញ្ជានេះ ហើយធានាថាទាំងក្រុមហ៊ុននិងអ្នកប្រើប្រាស់ទទួលបានយុត្តិធម៌។

    TikTok ត្រូវបានគេរាយការណ៍ថា មានអ្នកទិញសក្តានុពលមួយចំនួនសម្រាប់ប្រតិបត្តិការខ្លួននៅអាមេរិក រួមទាំងក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Oracle ។ ប៉ុន្តែវាមិនច្បាស់ទេថា តើបណ្តឹងមួយនោះនឹងទទួលបានលទ្ធផលល្អប៉ុណ្ណា។ ចំណែកសេតវិមានជឿជាក់ថា TikTok គឺជាការគំរាមកំហែងមួយសម្រាប់ខ្លួន ដរាបណាក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិនមានជាប់ទាក់ទងជាមួយ ហើយវាទំនងជាជំរុញឱ្យមានទស្សនៈបែបនេះនៅក្នុងតុលាការ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Engadget

    Share This Post: