ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋឥណ្ឌូនេស៊ីជាច្រើននាំគ្នាទៅដេករណូករណែលលើផ្លូវរថភ្លើង ព្រោះជឿថាអាចព្យបាលជំងឺបានច្រើនមុខ

    BY autoadmin August 25, 2020
    ពលរដ្ឋឥណ្ឌូនេស៊ីជាច្រើននាំគ្នាទៅដេករណូករណែលលើផ្លូវរថភ្លើង ព្រោះជឿថាអាចព្យបាលជំងឺបានច្រើនមុខ

    ឥណ្ឌូនេស៊ី៖ ជំនួសដោយការលេបថ្នាំនិងចាក់ថ្នាំមានវិធីព្យាបាលជំងឺជាច្រើនទៀតត្រូវបានគេប្រទះឃើញប្រជាពលពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើនយកមកអនុវត្តដោយផ្អែកតាមប្រពៃណីនិងជំនឿផ្សេងៗគ្នា ដែលវិធីព្យាបាលជំងឺទាំងនោះមានទាំងការញ៉ាំបន្លែ ផ្លែឈើ រុក្ខជាតិឬសាច់សត្វកម្រណាមួយ ការពាក់អង្កាំឬវត្ថុស័ក្កសិទ្ធណាមួយជាប់ខ្លួន ការត្រាំទឹកក្តៅ ឬប្រើចលនាពិសេសណាមួយមកលើរាងកាយអ្នកជំងឺជាដើម។ ក្រៅតែពីមានវិធីព្យាបាលជំងឺផ្សេងៗដូចបានជម្រាបជូនខាងលើនេះ នៅប្រទេសឥណ្ឌូនេស៊ីឯណោះវិញត្រូវបានគេប្រទះឃើញថា មានពលរដ្ឋជាច្រើនបាននាំគ្នាទៅដេកលើផ្លូវរថភ្លើងបន្តបន្ទាប់គ្នាដោយពួកគេបានអះអាងថា​ ការដេកដូចនេះអាចព្យាបាលជំងឺនៅក្នុងរាងកាយរបស់ពួកគេបានជាច្រើនមុខ។

    បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា សកម្មភាពនេះត្រូវបានអនុវត្តដោយពលរដ្ឋឥណ្ឌូនេស៊ីដែលរស់នៅក្នុងខេត្ត Rawa Buaya ភាគខាងលិចនៃទីក្រុងចាកាតា ហើយការដេកដូចនេះគឺចាប់ផ្ដើមពីចន្លោះពេលជិតផុតពេលរសៀលរហូតដល់ពេលល្ងាច ពោលគឺដល់ពេលព្រះអាទិត្យចាប់ផ្តើមលិច។ ពលរដ្ឋដែលបានអនុវត្តវិធីនេះសុទ្ធតែបានអះអាងថា សុខភាពរបស់ពួកគេហាក់មានភាពល្អប្រសើរ រឹងមាំ និងគ្មានជំងឺប្រចាំកាយនោះទេ ប្រសិនបើពួកគេបានអនុវត្តវិធីនេះឲ្យបានជាប់ជាប្រចាំ។ បើទោះជាមានការអះអាងដូចនេះក្តី អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានព្រមានថា ការអនុវត្តវិធីនេះអាចបង្កគ្រោះថ្នាក់បានប្រសិនបើលោកមិនបានទទួលការណែនាំពីអ្នកជំនាញឬអ្នកធ្លាប់មានបទពិសោធន៍ ព្រោះផ្លូវរថភ្លើងនៅកន្លែងផ្សេងគ្នានិងពេលវេលាផ្សេងគ្នាអាចមានចរន្តកំដៅផ្សេងគ្នាដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz 

    Share This Post: