អន្តរជាតិ
អាមេរិកទើបប្រកាសលុបកិច្ចប្រជុំជាមួយកូរ៉េខាងជើង ស្រាប់តែថ្មីៗនេះលេចមុខមេដឹកនាំ គីម ជុងអ៊ុន នៅសិង្ហបុរី
BY Khmernote Media
May 28, 2018
សិង្ហបុរី៖ បុរសម្នាក់ដែលមានមុខមាត់ស្រដៀងនឹងលោក គីម ជុងអ៊ុន បានបង្ហាញខ្លួននៅជិតអាគារ Marina Bay Sands ក្នុងប្រទេសសិង្ហបុរី បង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលទៅកំសាន្តនៅទីនោះ។ ដំបូងឡើងគ្រប់គ្នាគិតថា បុរសម្នាក់នេះជាប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដូចនេះគេបានតាមថតរូប និងសួរសំនួរជាច្រើនទៅកាន់រូបគាត់។
យ៉ាងណាក្តីការពិតបុរសម្នាក់នោះគ្រាន់តែមានមុខមាត់ស្រដៀងនឹងលោក គីម ជុងអ៊ុនទេ ដោយគាត់ជាបុរសជនជាតិអូស្រ្តាលីកាត់ចិនម្នាក់ ដែលមានឈ្មោះថា Howard X។ ប្រសិនបើអ្នកមើលតែមួយភ្លែត អ្នកអាចនឹងច្រលំថា គាត់គឺជាលោក គីម ជុងអ៊ុន មែនទែន ព្រោះថាទាំងមុខមាត់ និតការស្លៀកពាក់គឺស្រដៀងគ្នាខ្លាំងណាស់។ សូមអញ្ជើញប្រិយមិត្តទស្សនាទិដ្ឋភាពនេះ ដូចខាងក្រោម៖

ប្រភព៖ reuters


