ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងសេអ៊ូលបានបិទទ្វារសាលាមួយចំនួនធំ ក្រោយមានករណីជំងឺកូវីដ១៩ កើនឡើងមួយរយៈចុងក្រោយនេះ

    BY autoadmin August 25, 2020
    ទីក្រុងសេអ៊ូលបានបិទទ្វារសាលាមួយចំនួនធំ ក្រោយមានករណីជំងឺកូវីដ១៩ កើនឡើងមួយរយៈចុងក្រោយនេះ

    ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានបញ្ជាឱ្យសាលារៀនភាគច្រើននៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញត្រូវបិទទ្វារ និងរៀនពីចម្ងាយ ដែលជាវិធានការណ៍ប្រុងប្រយ័ត្នថ្មីចុងក្រោយបំផុតក្នុងគោលបំណងដើម្បីបញ្ឈប់ការកើតឡើងជាថ្មីនៃករណីជំងឺ COVID-19 ។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េបានរាយការណ៍ថា មានករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៨០ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺសរុបរបស់ប្រទេសនេះមានដល់ ១៧,៩៤៥ ជាមួយនឹងការស្លាប់ ៣១០នាក់។


    ករណីភាគច្រើនត្រូវបានរកឃើញពីកន្លែងដែលកកកុញក្នុងតំបន់ទីក្រុង ប៉ុន្តែមន្ត្រីសុខាភិបាលនិយាយថា វាអាចនឹងមានហានិភ័យក្នុងការឆ្លងនៅទូទាំងប្រទេស ហើយអាជ្ញាធរបានស្នើឱ្យមានការកំណត់ចំពោះការធ្វើដំណើរ និងស្នាក់នៅផ្ទះបើមិនមានការចាំបាច់។ ក្រសួងអប់រំបាននិយាយថា គ្រប់សិស្សទាំងអស់លើកលែងសិស្សវិទ្យាល័យនៅក្រុងសេអ៊ូល និងអ៉ីនឈុន និងខេត្ត Geonggi ត្រូវតែរៀនពីចម្ងាយរហូតដល់ខែកញ្ញា។ ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ យ៉ាងហោចណាស់មាននិស្សិតចំនួន ១៥០ នាក់ និងបុគ្គលិកសាលាចំនួន ៤៣ នាក់ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ នៅក្នុងតំបន់របស់ទីក្រុងសេអ៊ូល។

    ទីក្រុងសេអ៊ូលកាលពីថ្ងៃច័ន្ទ ក៏ទើបតែបានចេញច្បាប់ឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈ ទីខាងក្នុង និងខាងក្រៅជាលើកដំបូង ហើយបានបញ្ជាឱ្យកន្លែងដូចជាព្រះវិហារ ក្លឹបរាត្រី បារ ខារ៉ាអូខេ និងកន្លែងដែលមានហានិភ័យខ្ពស់ផ្សេងទៀតបិទទ្វារផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: