អន្តរជាតិ

iPhone 12 មិនទាន់បង្ហាញផង ឥលូវក្រុមហ៊ុនគ្រឿងអលង្ការរបស់រុស្ស៊ីបង្ហាញ iPhone 12 ស្រោបមាស និងដាំពេជ្របាត់ ឯតម្លៃវិញញាក់សាច់

BY
autoadmin
August 27, 2020

បើទោះជាក្រុមហ៊ុន Apple មិនទាន់ប្រកាសដាក់លក់ទូរស័ព្ទ iPhone 12 ជាផ្លូវការក៏ពិតមែន​ តែក្រុមហ៊ុនលក់ទូរស័ព្ទប្រណិតរបស់ប្រទេសរុស្សីគឺក្រុមហ៊ុន Caviar បានប្រកាសដាក់លក់ទូរស័ព្ទ  iPhone 12 រួចរាល់ហើយជាមួយនឹងតម្លៃ ២៣,៣៨០ ដុល្លារអាមេរិកឯណោះ។ សូមបញ្ជាក់ជូនថា Caviar ជាក្រុមហ៊ុនផលិតទូរស័ព្ទនិងរចនាម៉ូតទូរស័ព្ទល្បីៗឲ្យក្លាយជាទូរស័ព្ទប្រណិតតាមរយៈការបំពាក់នូវស្រោមទូរស័ព្ទធ្វើអំពីមាសសុទ្ធនិងតុបតែងលម្អរបន្ថែមដោយត្បូងឬពេជ្រជាដើម។

ចំពោះការប្រកាសដាក់លក់ទ័រស័ព្ទ Phone 12 តម្លៃជាង ២ ម៉ឺនដុល្លារអាមេរិកនោះទៀតសោធ គឺក្រុមហ៊ុន Caviar គ្រាន់តែបើកឲ្យអតិថិជនធ្វើការបញ្ជាទិញទុកមុនប៉ុណ្ណោះ ហើយទូរស័ព្ទប្រណិតជាក់ស្ដែងនឹងមានដាក់លក់បន្ទាប់ពីក្រុមហ៊ុន Apple ចេញលក់ទូរស័ព្ទ iPhone 12 ជាផ្លូវការផងដែរ។ យ៉ាងណាក្តី​ តាមរយៈការប្រកាសលក់ទូរស័ព្ទរបស់ក្រុមហ៊ុន Caviar ដូចនេះ វាអាចបង្ហាញថា ក្រុមហ៊ុនរុស្សីមួយនេះហាក់បានដឹងពីរូបរាងនិងតម្លៃជាក់ស្តែងរបស់ iPhone 12 រួចទៅហើយ ទើបក្រុមហ៊ុនហ៊ានបង្ហាញជូននូវម៉ូតនិងតម្លៃនៃទូរស័ព្ទប្រណិតដូចនេះ។ ក្រៅតែពីបានបង្ហាញជូននូវតម្លៃទូរស័ព្ទខាងលើនេះ ក្រុមហ៊ុន Caviar ក៏បានបង្ហាញជូននូវតម្លៃទូរស័ព្ទប្រណិតមួយផ្សេងទៀតផងដែរ គឺ iPhone 12 Pro Max ទំហំ ៥១២ GB ដែលមានតម្លៃរហូតដល់ ២៤ ៥៤០ ដុល្លារអាមេរិកឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Gadget Match

 

Share This Post: