ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បញ្ហាកូវីដ១៩មិនទាន់ចប់ផង ឥលូវចិនជួបបញ្ហាទឹកមានបាក់តេរីទៀត ធ្វើឲ្យពលរដ្ឋខ្លួនប្រមាណជិត ៥០០ នាក់ធ្លាក់ខ្លួនឈឺ

    BY autoadmin August 25, 2020
    បញ្ហាកូវីដ១៩មិនទាន់ចប់ផង ឥលូវចិនជួបបញ្ហាទឹកមានបាក់តេរីទៀត ធ្វើឲ្យពលរដ្ឋខ្លួនប្រមាណជិត ៥០០ នាក់ធ្លាក់ខ្លួនឈឺ

    ចិន៖ យោងតាមសារព័ត៌មាន​ South China Morning Post បានរាយការណ៍ថា មានប្រជាជនចិនប្រមាណជិត ៥០០ នាក់កំពុងតែធ្លាក់ខ្លួនឈឺ បន្ទាប់ពីពួកគេបានទទួលទានទឹកកខ្វក់។ ប្រភពខាងលើបានបញ្ជាក់ថា កន្លែងដែលកំពុងមានជំងឺរាតត្បាតនេះគឺតំបន់ Baoyi មានចម្ងាយប្រមាណជា ៥៥០ គីឡូម៉ែត្រពីទីក្រុងសៀងហៃ និងស្ថិតនៅភាគខាងលិចប្រទេសចិន។ បើយោងតាមអាជ្ញាធរសុខាភិបាលប្រចាំនៅតំបន់កើតហេតុខាងលើនេះបានបញ្ជាក់ជូនថា ទឹកកខ្វក់ដែលពលរដ្ឋបានទទួលបាននោះមានផ្ទុកនូវបាក់តេរីម្យ៉ាងដែលមានឈ្មោះថា shigella  ហើយបាក់តេរីនេះបានបង្កឲ្យពលរដ្ឋចិនក្តៅខ្លួនខ្លាំងនិងមានជំងឺរាកមួលយ៉ាងរ៉ាំរ៉ៃទៀតផង។

    ក្នុងចំណោមជនរងគ្រោះទាំងជិត ៥០០ នាក់ខាងលើនេះ មានប្រជាជនប្រមាណជា ៣០០នាក់ មានសភាពធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាប់ផងដែរ។ សូមបញ្ជាក់ជូនថា កាលពីចុងខែកក្កដាកន្លងទៅនេះ​ ក្រសួងធនធានទឹកចិនទើបតែបានអភិវឌ្ឍសេវាផ្គត់ផ្គន់ទឹករបស់ខ្លួននៅតាមទីជនបទដាច់ស្រយាលសម្រាប់ពលរដ្ឋប្រមាណជា ២៥៦ លាននាក់ បើមិនដូចនេះទេនឹងមានពលរដ្ឋចិនជាច្រើននាក់ផ្សេងទៀតត្រូវប្រឈមនឹងបញ្ហាដូចពលរដ្ឋទាំងជាង ៥០០ នាក់ខាងលើនេះ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ ​ South China Morning Post

    Share This Post: