ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃបន្ថែមពេលវេលានៃការដាក់ប្រទេសក្នុងគ្រាអាសន្នមួយខែទៀត រហូតដល់ចុងខែកញ្ញា

    BY autoadmin August 25, 2020
    ប្រទេសថៃបន្ថែមពេលវេលានៃការដាក់ប្រទេសក្នុងគ្រាអាសន្នមួយខែទៀត រហូតដល់ចុងខែកញ្ញា

    អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្រ្តីលោក Anucha Burapachaisri នៅថ្ងៃអង្គារ ទី២៥ ខែសីហា បាននិយាយថា គណៈរដ្ឋមន្រ្តីបានផ្តល់ភ្លើងខៀវដល់ការពង្រីកស្ថានភាពអាសន្ន (state of emergency) រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ជាអ្នកដែលបានស្នើឱ្យមានការពង្រីកបន្ថែមនេះ។

    ចំណែក NSC វិញបាននិយាយថា ក្រឹត្យនេះនឹងមិនត្រូវបានប្រើប្រឆាំងនឹងការប្រមូលផ្តុំនយោបាយ ដែលកំពុងកើតមានឡើងនាពេលថ្មីៗនេះទេ។ ទន្ទឹមនឹងនេះមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 ក៏បានរាយការណ៍ពីករណីថ្មីចំនួន ៥ ដោយក្នុងនោះមាន ៣នាក់ ជាករណីនាំចូលមកពីប្រទេសអូម៉ង់ និង ២នាក់ មកពីប្រទេសឥណ្ឌូនេស៊ី។ គិតត្រឹមថ្ងៃអង្គារនេះចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសមានចំនួន ៣,៤០២នាក់ ដោយមាន ៣,២២៩នាក់ បានជាសះស្បើយ ខណៈ ៥៨នាក់ បានស្លាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: