ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋឥណ្ឌូនេស៊ីមួយក្រុមនាំគ្នាគាស់ថ្នូរជីដូនជីតាសាច់ញាតិបងប្អូន ដើម្បីយកសាកសពមកសម្អាត តុបតែងលម្អសព និងថតរូបជាមួយគ្នារៀងរាល់ឆ្នាំ

    BY autoadmin August 26, 2020
    ពលរដ្ឋឥណ្ឌូនេស៊ីមួយក្រុមនាំគ្នាគាស់ថ្នូរជីដូនជីតាសាច់ញាតិបងប្អូន ដើម្បីយកសាកសពមកសម្អាត តុបតែងលម្អសព និងថតរូបជាមួយគ្នារៀងរាល់ឆ្នាំ

    ឥណ្ឌូនេស៊ី៖ នៅក្នុងខែសីហារៀងរាល់ឆ្នាំប្រជាពលរដ្ឋឥណ្ឌូនេស៊ីមួយក្រុមតែងប្រារព្ធពិធីដ៏ចម្លែកគេមួយគឺពួកគេបាននាំគ្នាទៅគាស់ផ្នូរជីជូនជីតាឬសាច់ញាតិរបស់ពួកគេ ដើម្បីយកគ្រោងឆ្អឹងនៃសាកសពទាំងនោះមកសម្អាតឡើងវិញ ស្លៀកសំលៀកបំពាក់ តុបតែងលម្អខ្លួន ពាក់វ៉ែនតាឲ្យ ឲ្យជក់បារី  ថបរូបជាមួយ និងថែមរៀបចំកម្មវិធីបែបសប្បាយៗជាមួយគ្នាទៀងផង។

    សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរដោយពិធីដ៏ចម្លែកនេះត្រូវបានរៀបចំជាថ្មីម្តងទៀតយ៉ាង​សប្បាយរីករាយ បើទោះជាឥណ្ឌូនេស៊ីកំពុងកើតមានការរាតត្បាតដោយជំងឺកូវីដ ១៩ ក៏ដោយ។  បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានបញ្ជាក់ថា ពលរដ្ឋឥណ្ឌូនេស៊ីដែលតែងតែប្រារព្ធពិធីនេះយ៉ាងទៀងទាត់គឺជាក្រុមពលរដ្ឋជនជាតិភាគតិច Torja រស់នៅក្នុងតំបន់ Panggala ភាគខាងត្បូងនៃខេត្ត Sulawesi ។

    មូលហេតុនៃរៀបចំពិធីនេះឡើងគឺដោយសារតែក្រុមប្រជាពលរដ្ឋទាំងនេះជឿថា ប្រលឹងជីជូនជីតារបស់ពួកគេនៅតែអាចផ្សារភ្ជាប់ជាមួយនឹងជីវិតរបស់ពួកគេ នៅតែអាចទទួលយកភាពរីករាយជាមួយពួកគេ ហើយការធ្វើដូចនេះគឺជាការរម្លឹកគុណដល់ពួកគាត់ទៀតផង។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃកម្មវិធីដ៏ចម្លែកនេះតាមរយៈរូបភាពដូចខាងក្រោម៖

     

    អត្ថបទ៖ភក្តី

    ប្រភព៖ Daily Mail

    Share This Post: