ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចង់ថែរក្សារាង ក៏ដូចជាសុខភាពឲ្យនៅល្អអ្នកគួរតែបរិភោគអាហារបន្លែទាំងនេះ

    BY Khmernote Media May 28, 2018
    ចង់ថែរក្សារាង ក៏ដូចជាសុខភាពឲ្យនៅល្អអ្នកគួរតែបរិភោគអាហារបន្លែទាំងនេះ

    ជាការពិតណាស់សព្វថ្ងៃនេះមាននារីជាច្រើនដែលជួបបញ្ហាឡើងទម្ងន់ ដោយពួកគេតែងតែជ្រើសរើសវិធីជាដើម្បីសម្រកទម្ងន់។ ការដែលអ្នកធ្វើលំហាត់ប្រាណតែម៉្យាងគឺមិនបានលិទ្ធផលនោះទេ អ្នកគួរតែមានការគ្រប់គ្រង់របបអាហាររបស់អ្នកផងដែរ។ ខាងក្រោមនេះគឺជាគ្រឿងសាឡាត់ ដែលជួយជាជំនួយឆាប់ឲ្យអ្នកសម្រកទម្ងន់បានលឿន៖

    ១. ការធ្វើសាឡាត់គឺត្រូវតែបន្លែបៃតងប៉ុណ្ណោះព្រោះថាវាមានសាធាតុចិញ្ចឹមជាច្រើន ដែលអ្នកគួរតែជ្រើសរើសស្ពៃខៀវ និងផ្កាខាត់ណា។

    ២. អ្នកក៏មិនគួរខ្វះប៉េងប៉ោះ, ផ្សិតទេព្រោះវាពោរពេញដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាក៏មានជាតិសរសៃដើម្បីជួយទប់ស្កាត់ខ្លាញ់និងកូឡេសស្តេរ៉ុលផងដែរ។

    ៣. បន្ថែមគ្រាប់សណ្តែកដូចជាសណ្តែកក្រហមជាដើម ព្រោះវាមានជាតិសរសៃខ្ពស់ដែលជួយផ្តល់ប្រូតេអ៊ីនជាច្រើន។

    ៤. ពោតអ្នកមិនគួរណាដាក់លើសពី ២ស្លាបព្រានោះទេព្រោះថាពោតវាសំបូរកាបូអ៊ីដ្រាតខ្ពស់ដែលវាមិនល្អដល់សុខភាព។

    ៥. អ្នកគួរតែជ្រើសរើសផ្លែឈើដែលស្រស់ ជៀសវាងផ្លែឈើដែលគ្រៀមនិងរលួយ ព្រោះថាការផ្លាស់ប្ដូរនៃរូបរាងផ្លែឈើអាចធ្វើឲ្យកើនជាតិស្ករឆាប់រហ័ស។

    ៦. អ្នកគួរតែបន្ថយជាតិសាច់នៅក្នុងសាឡាត់របស់អ្នក ដោយជំនួសវិញដោយសាច់ត្រី រឺក៏តៅហ៊ូទើបជាការល្អ។

    ៧. មើមឆៃថាវក្រហមក៏ល្អសម្រាប់សុខភាពផងដែរ ប៉ុន្ដែអ្នកមិនគួរទទួលទានច្រើនពេកនោះទេព្រោះវាអាចធ្វើឲ្យជាតិខ្លាញ់របស់អ្នកឆាប់ឡើងខ្ពស់៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay