ព្យុះត្រូពិក Laura បានសម្លាប់មនុស្សចំនួន ២១នាក់ និងបណ្ដាលឱ្យមនុស្ស ៣នាក់ បាត់ខ្លួន នៅក្នុងប្រទេសហៃទី
ព្យុះត្រូពិកឡរ៉ា (Laura) បានសម្លាប់មនុស្សចំនួន ២១នាក់ និងបណ្ដាលឱ្យមនុស្ស ៥នាក់ ទៀតបាត់ខ្លួន នៅក្នុងប្រទេសហៃទី។ អាជ្ញាធរបាននិយាយថា ផ្ទះសរុបចំនួន ៤៤៧ខ្នង ត្រូវបានជន់លិច និង ១៥ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ខណៈព្យុះបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង។ ទោះបីព្យុះបានចាកចេញពីប្រទេសហៃទី តែទឹកទន្លេមួយចំនួននៅតែជោរជន់ ហើយផ្លូវមួយចំនួននៅភាគខាងត្បូងត្រូវបានកាត់ផ្តាច់។ អាកាសធាតុអាក្រក់ធ្វើឱ្យមានការលំបាកក្នុងការស្តារបណ្តាញ និងប្រព័ន្ធអគ្គិសនីឡើងវិញឱ្យបានឆាប់រហ័ស ដែលជាលទ្ធផលតំបន់ជាច្រើនគ្មានអគ្គិសនីប្រើប្រាស់។

ព្យុះត្រូពិកឡរ៉ានេះបានធ្វើឱ្យមានការបាក់ដីនៅព័រតូរីកូ សាធារណរដ្ឋដូមីនីកែន ហៃទី គុយបា និងកន្លែងផ្សេងទៀត ហើយវាបានប្រែខ្លួនទៅជាព្យុះកម្រិតទី១ ដែលឥឡូវនេះកំពុងខិតជិតឆ្នេរឈូងសមុទ្រអាមេរិក នេះបើយោងតាមមជ្ឈមណ្ឌលព្យុះជាតិរបស់សហរដ្ឋអាមេរិក (NHC) ។ តំបន់ឆ្នេរមួយចំនួននៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានចេញបទបញ្ជាឱ្យមានការវាយតម្លៃកាលពីថ្ងៃអង្គារ នៅពេលដែលព្យុះឡរ៉ា បានផ្លាស់ប្តូរពីឈូងសមុទ្រម៉ិកស៊ិកឆ្ពោះទៅឆ្នេរសមុទ្ររបស់ខ្លួន៕



អត្ថបទ៖ លីដា
ប្រភព៖ CGTN