ហួសចិត្ត! ស្ត្រីម្នាក់សុខចិត្តចូលក្នុងម៉ាស៊ីន X-ray ដើម្បីការពារកាបូប ព្រោះខ្លាចគេលួចសម្ភារៈពេលស្កេនកាបូប (មានវីដេអូ)
ចិន៖ ហេតុតែស្រលាញ់ និងចង់ការពារកាបូបស្ពាយរបស់ខ្លួនពេក ស្ត្រីម្នាក់សុខចិត្តចូលក្នុងម៉ាស៊ីន X-ray ជាមួយនឹងកាបូបរបស់នាង ខណៈដែលគេតម្រូវឲ្យមានការស្កេនមើលគ្រប់កាបូបស្ពាយមុននឹងឡើងជិះរថភ្លើង។ ហេតុការណ៍ដែលគួរឲ្យហួសចិត្តនេះបាន កើតឡើងនៅក្នុងស្ថានីយ៍រថភ្លើង Dongguan ប្រទេសចិន។ មុនឡើងជិះរថភ្លើងអ្នកដំណើរទាំងអស់ត្រូវតែដាក់សម្ភារៈផ្សេងៗស្កេនជាមុនសិន ដោយឡែកស្រ្តីម្នាក់មិនព្រមឲ្យគេស្កេនកាបូបរបស់គាត់នោះទេ ព្រោះគាត់ក្លាចគេលួចសម្ភារៈក្នុងកាបូបរបស់គាត់។
ព្រោះតែគាត់មិនព្រមឲ្យគេស្កេនដូចនេះ ទើបក្រុមការងារបានសម្រេចឲ្យស្រ្តីម្នាក់នេះចូលក្នុងម៉ាស៊ីន X-ray ជាមួយនឹងកាបូបរបស់គាត់តែម្តងទៅដើម្បីការពារកាបបូបរបស់គាត់។ ក្រុមការងារនៅក្នុងស្ថានីយ៍រថភ្លើង Dongguan ខាងលើ និយាយថា ចាប់តាំងពីពួកគេធ្វើការមកគេមិនដែលជួបករណីដូចនេះទេ នេះជាករណីទីមួយហើយក្នុងជីវិតការងាររបស់ពួកគេ។ តោះទៅមើលទិដ្ឋភាពក្នុងស្ថានីយ៍រថភ្លើងខាងលើនេះ ដូចវីដេអូមួយនេះ៖
ភក្តី
ប្រភព៖ medium


