ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជានជនថៃនាំគ្នាពិហការឈប់ចាក់សាំង PTT ដោយសារតែសេវាកម្មមិនល្អ និងលក់សាំងថ្លៃជាងទីផ្សារ

    BY Khmernote Media May 29, 2018
    ប្រជានជនថៃនាំគ្នាពិហការឈប់ចាក់សាំង PTT ដោយសារតែសេវាកម្មមិនល្អ និងលក់សាំងថ្លៃជាងទីផ្សារ

    កាលពីពេលថ្មីៗនេះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថៃបានផ្ទុះការរិះគន់ និងនាំគ្នាធ្វើពហិការឈប់ចាក់សាំងរបស់ក្រុមហ៊ុន PTT ទៀត បន្ទាប់ពីពួកគេយល់ឃើញថា ក្រុមហ៊ុននេះមិ​នបានផ្តល់សេវាល្អដល់អតិថិជននោះទេ ហើយថែមទាំងលក់ក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារទៅទៀត។ យ៉ាងណាក្តីមកទល់នឹងពេលនេះ លោក Tevin Vongvanich នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PTT បានចេញមកបកស្រាយថា ប្រសិនបើអតិថិជនរិះគន់រឿងសេវាកម្ម ឬគុណភាពរបស់ក្រុមហ៊ុនយើង វាគឺជារឿងមួយ ដែលអាចទទួលយកបាន ក៏ប៉ុន្តែនៅពេលដែលពួកគេធ្វើការរិះគន់លើតម្លៃ វាពិតជាមិនអាចទទួលយកបាននោះទេ ព្រោះថាក្រុមហ៊ុនរបស់យើងមិនដែលលក់ប្រេងសាំងក្នុងតម្លៃថ្លៃជាងក្រុមហ៊ុនផ្សេងនោះទេ។

    ជាងនេះទៅទៀតលោកបានបន្ថែមថា ការផ្ទុះការរិះគន់ និងធ្វើពហិការនេះមិនបានប៉ះពាល់ខ្លាំងដល់ប្រាក់ចំណូលរបស់របស់ក្រុមនោះទេ ព្រោះថាបច្ចុប្បន្នក្រុមហ៊ុនធ្វើប្រតិបត្តិការលក់ដោយខ្លួនឯងផ្ទាល់ប្រមាណជា១០% តែប៉ុណ្ណោះ ហើយ ៩០​ % គឺក្រុមហ៊ុនបាន លក់ទៅឲ្យម្ចាស់អាជីកម្មរួចអស់ទៅហើយ ដូចនេះអ្នកខាតបង់ខ្លាំងគឺជាម្ចាស់អាជីវកម្ម ឬម្ចាស់ការ៉ាស់សាំងទាំងនោះ។ លោក Tevin Vongvanich បានអំពាវនាវឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់មានការយោគយល់ចំពោះបញ្ហានេះ ហើយលោកក៏គំរាមចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះអ្នកដែលបានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិតពីក្រុមហ៊ុនរបស់លោកដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay